(ភ្នំពេញ)៖ ក្រុមហ៊ុន តែ អៀកហុង អេនធើប្រាយ នាររសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ បានរួមសហការជាមួយក្រុមហ៊ុនចំនួន២ រួមមានក្រុមហ៊ុន HP Inc និងក្រុមហ៊ុន APCby Schneider Electric បានរៀបចំសិក្ខាសាលាមួយ ក្រោមប្រធានបទចែករំលែកពីភាពច្នៃប្រឌិត និងការការពារទិន្នន័យលើប្រព័ន្ធបច្ចេកវិទ្យាដល់សាធារណជន។
លោក តាំង ហៀងឡេង អ្នកគ្រប់គ្រងសហគ្រាសក្រុមហ៊ុន តែ អៀកហុង អេនធើប្រាយ បានលើកឡើងពីភាពជោគជ័យរបស់ក្រុមហ៊ុន ដែលកន្លងមកក្រុមហ៊ុនតែងតែនាំមក នូវបច្ចេកវិជ្ជាថ្មីៗប្រកបដោយគុណភាពខ្ពស់ និងជំនឿជឿជាក់ដល់អតិថិជនកម្ពុជា។
លោក Akkapol Luengrakang អ្នកគ្រប់គ្រងផ្នែកធុរកិច្ចនៃក្រុមហ៊ុន HP Inc ក៏បានធ្វើបទបង្ហាញពី ប្រព័ន្ធសុវត្ថិភាពទៅលើផលិតផល HP PC and Printer (HP Security Solutions) ជាច្រើនដូចជា៖ HP Sure Start Gen4 ជាប្រព័ន្ធការពារកុំព្យូទ័រពីការបើកមិនចេញ, ប្រព័ន្ធ HP Sure Recover ជាបច្ចេកវិទ្យាជួយឲ្យលោកអ្នក securely restore កុំព្យូទ័រតាមប្រព័ន្ធអឺនធឺណិត បានឆាប់រហ័សប្របកដោយសុវត្ថិភាពខ្ពស់, ប្រព័ន្ធ AMD next-generation performance Solutions ដែលផ្តល់ឲ្យម៉ាស៊ីនកុំព្យូទ័រជាដើម។
លោក ស្រ៊ុន ហាក់ អ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុន APC by Schneider Electric ក៏បានបង្ហាញពី លក្ខណៈពិសេសនៃ UPS របស់ខ្លួនក្នុងនោះរួមមាន៖ Easy UPS ជាប្រភេទ UPS ផ្តល់ភាពងាយស្រួលក្នុងការតំឡើង មានគុណភាពខ្ពស់, Galaxy vX/VM ជាប្រភេទ UPS ដែលសន្សំសំចៃថាមពលដល់ទៅ ៩៩% ដោយភ្ជាប់នូវប្រព័ន្ធ EcoStruxure ធ្វើឲ្យលោកអ្នក remote monitoring តាមរយៈទូរស័ព្ទដៃបាន, Modular UPS ជាប្រភេទប្រើប្រាស់ជាមួយ Lithium-ion battery ។
ជាមួយគ្នានេះក៏មានការចុះហត្ថលេខាផ្លូវការជាដៃគូរពាណិជ្ជកម្ម ក្នុងការចែកចាយផលិតផល Schnieder Electric នៅកម្ពុជាផងដែរ។ ក្នុងនោះមានការចុះហត្ថលេខារបស់លោក តែ ជួរ សហស្ថាបនិកក្រុមហ៊ុន តែ អៀកហុង អេនធើប្រាយ ជាមួយលោក James KyoMun CHAE អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Schnieder Electric Cambodia។
សូមជម្រាបថា ក្រុមហ៊ុន តែ អៀកហុង អេនធើប្រាយ ជាក្រុមហ៊ុនដែលផ្តោតចិត្តទុកដាក់ លើគុណភាពជាចម្បង បូករួមជាមួយសេវាកម្មល្អប្រសើរ និងការទទួលខុសត្រូវចំពោះអតិថិជន កត្តាទាំងនេះហើយទើបធ្វើឲ្យក្រុមហ៊ុន តែ អៀកហុង អេនធើប្រាយ បានទទួលការគាំទ្រពេញទំហឹង ពីសំណាក់អតិថិជន និងដៃគូអាជីវកម្មជាបន្តបន្ទាប់៕