(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៩៦១គ្រឿង រកឃើញល្មើសច្បាប់៩៥៣គ្រឿង (ម៉ូតូ៨២%) អប់រំ២៨៩គ្រឿង និងផាកពិន័យ៦៦៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៤ ខែមករានេះ ត្រួតពិនិត្យរួមបាន ចំនួន៣,០៧០គ្រឿង, អប់រំ២០៩គ្រឿង និងផាកពិន័យ៥៧៣គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩៧,១៨៧គ្រឿង រកឃើញយានយន្តល្មើស១៦,២៩៩គ្រឿង (ម៉ូតូ៨០%) ក្នុងនោះអប់រំ៥,១១៩គ្រឿង និងផាកពិន័យ១១,១៨០គ្រឿង៕