(ភ្នំពេញ)៖ ក្រុមហ៊ុន Precision Cars (Cambodia) Limited ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវរថយន្ត និងផលិតផលម៉ាក Porsche នៅក្នុងប្រទេសកម្ពុជា នឹងដាក់សម្ពោធនូវស៊េរីចុងក្រោយនៃរថយន្ត SUV ទំនើបបែបប្រណិតដែលលក់ដាច់បំផុត គឺរថយន្ត Macan ស៊េរីថ្មី។
ការដាក់តាំងបង្ហាញជាផ្លូវការនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ នៅផ្សារទំនើបអ៊ីអន សែនសុខ ដែលជាផ្សារទំនើបថ្មីបំផុត នៅក្នុងរាជភ្នំពេញ។ រថយន្ត Macan ស៊េរីថ្មីនេះ នឹងត្រូវបានដាក់តាំងបង្ហាញនៅបរិវេណ Main Plaza នៃផ្សារទំនើបរហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។
កម្មវិធីដាក់សម្ពោធនេះ នឹងត្រូវចាប់ផ្តើមពីម៉ោង៥ល្ងាច ដល់ម៉ោង៧យប់ នៅថ្ងៃសៅរ៍ទី២៦ ខែមករា ឆ្នាំ២០១៩ ដែលមានការសម្តែងក្បាច់រាំដោយក្រុមរាំ OMG Dance Crew។ សម្រាប់ការដាក់តាំងបង្ហាញ គឺចាប់ផ្តើមពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៨យប់ ចាប់ពីថ្ងៃអាទិត្យ ទី២៧ រហូតដល់ថ្ងៃពុធទី៣០ ខែមករា ឆ្នាំ២០១៩។
លោក Graeme Hunter ដែលជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Porsche កម្ពុជា បានឲ្យដឹងថា «ពួកយើងពិតជាមានភាពត្រេកអរជាខ្លាំងក្នុងការដាក់តាំងបង្ហាញ រថយន្តទំនើបស៊េរីចុងក្រោយ នៃប្រភេទ SUV ប្រណិតខ្នាតតូច គឺរថយន្ត Macan និង Macan S នៅទីផ្សារកម្ពុជា។ រថយន្ត Porsche Macan គឺជាម៉ូដែលរថយន្តដែលលក់ដាច់បំផុត និងជារថយន្តដែលទទួលបានការពេញនិយមពីអតិថិជន ក៏ដូចជាអ្នកគាំទ្រផងដែរ»។
ទន្ទឹមនឹងការសម្ពោធ ក៏ដូចជាចេញលក់ រថយន្ត Macan ស៊េរីថ្មីនេះ មជ្ឈមណ្ឌលផុសហ្សេភ្នំពេញ នឹងបន្ថែមទៀតនូវអ្វីដែលរឹតតែរំភើបញ័បញ័រ និងផ្តាច់មុខនោះ គឺការលាយបញ្ចូលពណ៍ នៃផ្ទៃខាងក្នុងរថយន្ត និងជម្រើសពិសេសៗ សម្រាប់ឲ្យអតិថិជនអាចកុម៉្មងបានតាមតម្រូវការ។
លោកបានបន្ថែមទៀតថា ដើម្បីអបអរក្នុងពិធីគម្រប់ខួប៤ឆ្នាំ នៃការដំណើរការនៅកម្ពុជា និងដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងខិតចូលមកដល់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្រុមហ៊ុននឹងចាប់ផ្តើមណែនាំអំពី ការបង្កើននូវ Option ស្តង់ដារថ្មី ព្រមទាំងកញ្ចប់តំលៃ ដែលមានភាពប្រសើរជាងមុនជូន ដើម្បីឲ្យអតិថិជនបានទទួលយកបទពិសោធន៍ បើកបររថយន្ត Porsche មួយដែលកាន់តែមានភាពល្អឥតខ្ចោះ។
រថយន្ត Macan ស៊េរីថ្មីភ្ជាប់មកជាមួយនូវម៉ាស៊ីនសាំង ដែលសន្សំសំចៃខ្ពស់ចំនួន៤ រួមនិង Turbocharged ដែលមានទំហំ2.0លីត្រ និងការបង្កើនសមត្ថភាពបញ្ឆេះ ដោយផ្លាស់វិមាត្ររបស់បន្ទប់បំផ្ទុះ។ Macan ស៊េរីថ្មីបាននាំមកនូវកម្លាំង ១៨៥គីឡូវ៉ាត់ ដែលស្មើហ្នឹង២៥២កម្លាំងសេះ និងមានកម្លាំងអូសទាញរហូតដល់៣៧០Nm។ ទាំងអស់នេះ រួមបញ្ចូលជាមួយប្រអប់លេខ PDK dual-clutch ដែលមាន៧លេខនោះ បានធ្វើឲ្យរថយន្ត SUV ខ្នាតតូចនេះអាចបង្កើនល្បឿន ពី០ដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោងក្នុងរយៈពេលត្រឹមតែ៦,៧វិនាទី ហើយអាចឈានដល់ល្បឿនលឿនបំផុត គឺ២២៧គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្ត Macan ថ្មីនេះ ស៊ីសាំងប្រហែល៨,១លីត្រក្នុងរយៈចំងាយ១០០គីឡូម៉ែត្រ បើយោងទៅតាម New European Driving Cycle (NEDC)។ ជាមួយនឹងម៉ូឌែលនេះដែល ទទួលបានការកែទម្រង់មុខមាត់ថ្មី ការទទួលបានលក្ខណៈពិសេសថ្មីទៅលើផ្នែកឌីហ្សាញ ផ្នែកផាសុខភាព ផ្នែកភ្ជាប់បណ្តាញ និងស្ថេរភាព នៃការបើកបរ រួមបញ្ចូលទាំងស្តុបក្រោយ LED ដែលមានទំរង់ជា 3D និងប្រព័ន្ធតភ្ជាប់បណ្តាញដែលហៅថា Porsche communication management system ដែលមានអេក្រង់ touchscreen ទំហំ10.9 អ៊ីញនៅក្នុងរថយន្តស្រាប់។
ចំណុចដ៏គួរឲ្យចាប់អារម្មណ៍អំពីរថយន្ត Macan ស៊េរីថ្មី
* សាក់ស៊ីថ្មីដែលអាចបង្កើនលំនឹងដល់រថយន្ត
* លម្អបន្ថែមនូវការរចនាថ្មី ជាមួយនឹងការប្រើប្រាស់អំពូលLED ព្រមទាំងជម្រើសពណ៍ថ្មី
* ប្រព័ន្ធតភ្ជាប់បណ្តាញថ្មីដែលហៅថា Porsche Communication Management (PCM) System
* Options ថ្មី មានដូចជា ចង្កូតឡាន GT sports, ប្រព័ន្ធបន្សុតខ្យល់ និង ជំនួយការចរាចរណ៍
រថយន្ត Macan និង Macan S ត្រូវបានផលិតឡើងនៅរោងចក្រ Porsche នៅទីក្រុង Leipzig ប្រទេសអាឡឺម៉ង់ និងត្រូវបានផលិតឡើងជាពិសេស សម្រាប់ទីផ្សារ និងតម្រូវការប្រើប្រាស់ក្នុងប្រទេសកម្ពុជា ហើយអតិថិជនអាចរកជាវ និងកុម្ម៉ង់បាននៅមជ្ឈមណ្ឌលផុសហ្សេភ្នំពេញ ដែលមានតំលៃចាប់ពី USD126,300 និងUSD 140,300 រួមបញ្ចូលទាំងពន្ធអាករ។ Option ស្តង់ដារ របស់រថយន្តនេះ ត្រូវបានបន្ថែមដោយបានដាក់បញ្ចូលនូវ ចង្កៀង LED ខាងមុខ ប្រព័ន្ធតភ្ជាប់បណ្តាញថ្មី PCM និងប្រព័ន្ធការពារចោរ រួមទាំងកាម៉េរាសុវត្ថិភាពនៅក្នុងរថយន្តផងដែរ។
សូមជម្រាបថា មជ្ឈមណ្ឌល Porsche ភ្នំពេញ មានទីតាំង ស្ថិតនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង និងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី មជ្ឈមណ្ឌល Porsche ភ្នំពេញ គឺជាហាងថ្មីបំផុត និងទំនើបបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលPorscheភ្នំពេញ មានបន្ទប់តាំងបង្ហាញរថយន្តថ្មីទំហំ៥០០ម៉ែត្រការ៉េដ៏គួរឲ្យចាប់អារម្មណ៍ និងទីតាំងផ្តល់សេវាក្រោយការលក់៕