រកឃើញអ្នកឈ្នះរង្វាន់ ម៉ូតូហុងដាស៊េរីថ្មី ២០១៩ ពីថ្នាំលាប Dulux !
24-01-2019 15:30
(ភ្នំពេញ)៖ ថ្មីៗក្រុមហ៊ុន តាំង ផេងប៉ោ Co., Ltd ដែលជាក្រុមហ៊ុនចែកចាយផ្លូវការ នូវថ្នាំលាប Dulux (ឌូឡាក់) បានរកឃើញនូវម្ចាស់រង្វាន់ធំទាំងបី ដែលឈ្នះម៉ូតូហុងដាស៊េរីថ្មី ឆ្នាំ២០១៩ ដែលបានចាប់ឆ្នោតផ្សាយផ្ទាល់ តាមរយៈ Facebook និងទូរទស្សន៍។
អ្នកឈ្នះទី១ បានទៅលើឈ្មោះ លីម ផេង នៅរាជធានីភ្នំពេញ, អ្នកឈ្នះទី២ បានទៅលើឈ្មោះ សៀន សេងវ៉ា នៅខេត្តព្រៃវែង និងអ្នកឈ្នះទី៣ បានទៅលើឈ្មោះ ពឹង ស៊ូអេង នៅខេត្តបាត់ដំបង។
ថ្នាំលាប Dulux (ឌូឡាក់) ជាផលិតផលដែលមានគុណភាពខ្ពស់ពី AkzoNobel (អាកហ្សូណូប៊ែល) ដែលជាស្លាកសញ្ញាមានគុណភាព និងទទួលបានការទុកចិត្ត ជាសកលទៅលើភាពស្រស់ស្អាត ការពារ និងថែរក្សានូវគេហដ្ឋាន និងសំណង់អាគារគ្រប់ប្រភេទ។
សូមបញ្ជាក់ថា ថ្នាំលាប Dulux (ឌូឡាក់) ការចាប់រង្វាន់ធំម៉ូតូហុងដាស៊េរីថ្មី ៤រង្វាន់ថែមទៀត នៅអំឡុង ខែមេសា ឆ្នាំ២០១៩នេះ ហើយលោកអ្នក ក៏នឹងនៅតែមានសំណាង ជាមួយការកោសភ្លាមឈ្នះភ្លាមនូវ រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពី Dulux ផងដែរ។ ដើម្បីសោភ័ណភាពស្រស់ស្អាត របស់សំណង់អគារគ្រប់ទីកន្លែង លាបថ្នាំពណ៌ជាមួយ Dulux៕