(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន៤រូប។
នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
នាយនគរបាលជាតិទាំង៤រូប ដែលទទួលបានការតម្លើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោ គឺជាស្នងការរងនគរបាលរាជធានីភ្នំពេញ រួមមាន៖
*ទី១៖ លោកឧត្តមសេនីយ៍ត្រី ភួង ម៉ាល័យ
*ទី២៖ លោកឧត្តមសេនីយ៍ត្រី សេង សុគន្ធ (ត្រៀមទៅជាស្នងការនគរបាលខេត្តប៉ៃលិន)
*ទី៣៖ លោកឧត្តមសេនីយ៍ត្រី សុង លី
*ទី៤៖ លោកឧត្តមសេនីយ៍ត្រី បេង ដាណារ៉ា។
សូមអានខ្លឹមសារទាំងស្រុង នៃព្រះរាជក្រឹត្យនៅខាងក្រោមនេះ៖