(ភ្នំពេញ)៖ ពិព័រណ៍កុមារ និងគ្រួសារ លើកទី៦នេះ មានការចូលរួមជាង៣ម៉ឺននាក់ ហើយក្រុមហ៊ុនចំនួនជាង២០០ក្រុមហ៊ុន ក៏បានចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មរបស់ពួកគេផងដែរ។
ឪពុកម្តាយនិងកុមារតូចៗបានទទួលភាពសប្បាយរីករាយពីព្រឹត្តិការណ៍កម្សាន្ត និងសកម្មភាពបង្កើនចំណេះដឹងជាច្រើនដូចជា កម្មវិធីបង្ហាញសមត្ថភាព ការប្រគំតន្រ្តី ការសម្ដែងពីមនុស្សស្លៀកឈុតតុក្តតា ការនិទានរឿង និងការដើរតួសម្ដែងផ្សេងៗទៀតផងដែរ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
លោក ហ៊ង វុទ្ធី នាយកផ្នែកអតិថិជន និងទីផ្សារនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានឲ្យដឹងថា កម្មវិធីពិព័រណ៍រយៈពេល២ថ្ងៃនៅឯមហោស្រពកោះពេជ្រនេះ ត្រូវបានចូលរួមឧបត្ថម្ភដោយក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ នៅកម្ពុជា ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញ អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការជួយដល់ប្រជាពលរដ្ឋជំនាន់ក្រោយរបស់កម្ពុជា។
លោក ហ៊ង វុទ្ធី បានបន្ថែមទៀតថា «ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានមោទនភាពធ្វើជាអ្នកឧបត្ថម្ភ ក្នុងពិព័រណ៍កុមារ និងគ្រួសារម្ដងទៀត។ យើងប្តេជ្ញាខិតខំជួយបង្កើនសមត្ថភាពរបស់កុមារកម្ពុជា ក្នុងការទទួលបានការអប់រំ និងការអភិវឌ្ឍ ក្នុងវ័យកុមារភាព ព្រមទាំងជួយពួកគេ អាចអភិវឌ្ឍខ្លួន ក្លាយជាអ្នកដឹកនាំ នាពេលអនាគតផងដែរ»។
នៅឯស្តង់ពិព័រណ៍ We DO របស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានជ្រុងសកម្មភាពកម្សាន្តៗ ដូចជា ជ្រុងកម្សាន្ត «យើងរៀបចំផែនការហិរញ្ញវត្ថុ» បានលើកទឹកចិត្តកុមារ ឲ្យចេះសន្សំថវិកា តាមរយៈការលេងល្បែងកម្សាន្តផាត់ពណ៌កូនជ្រូកសន្សំលុយ ជ្រុងកម្សាន្ត «យើងច្នៃប្រឌិត» បានផ្ដល់ឧបករណ៍រៀបលេង សម្រាប់បណ្ដុះគំនិតច្នៃប្រឌិតដល់កុមារ ជ្រុងកម្សាន្ត «យើងបង្កើតបច្ចេកវិទ្យា» អនុញ្ញាតឱ្យកុមារលេងហ្គេមកំសាន្តបច្ចេកវិទ្យា និងជ្រុងកម្សាន្ត «យើងបង្កើតក្តីស្រឡាញ់» បានរៀបចំកន្លែងថតរូប សម្រាប់អ្នកទស្សនាបានថតរូបអនុស្សាវរីយ៍ ជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ពួកគាត់»។
លោកស្រី ស្រេង វ៉ាន់ឌី បានចូលរួមក្នុកម្មវិធីពិព័រណ៍កុមារ និងគ្រួសារឆ្នាំ២០១៩ រួមជាមួយនិងកូនចំនួន ២នាក់ ព្រមទាំងស្វាមី បានស្ងោចសរសើរយ៉ាងខ្លាំង ចំពោះកម្មវិធីអប់រំក្នុងកម្មវិធីពិព័រណ៍ឆ្នាំនេះ។
លោកស្រីបាននិយាយថា «ពិព័រណ៍នេះផ្ដល់ភាពសប្បាយរីករាយដល់ក្មេងៗ។ សកម្មភាពផាត់ពណ៌ និងគូររូបជួយបង្កើនចំណេះដឹង និងធ្វើឲ្យពួកគាត់កាន់តែឆ្លាត។ ពិព័រណ៍របស់ ក្រុមហ៊ុនព្រូដិនសល ជួយបង្រៀនកុមារ ឲ្យចេះសន្សំប្រាក់កាក់ កុំឲ្យគាត់ចាយខ្ជះខ្ជាយ។ ដោយសារតែមានការគូររូប និងផាត់ទើបកូនរបស់ខ្ញុំចង់មកចូលរួម»។
នាពេលថ្មីៗនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ «We DO» ដែលជាអត្តសញ្ញាណរបស់ក្រុមហ៊ុន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តថ្មី «Listening. Understanding. Delivering.» ដែលពង្រឹងការយកចិត្តទុកដាក់របស់យើងចំពោះអតិថិជន។ យុទ្ធនាការ នេះផ្តោតទៅលើមូលបទជាក់លាក់ចំនួន ៣ គឺ ១៖ ការច្នៃប្រឌិត ២៖ ការការពារហិរញ្ញវត្ថុ និង៣៖ សុខភាពរាងកាយ។ ជាសង្ខេប យុទ្ធនាការនេះ គឺជាសក្ខីបណ្ណជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីជួយលើកកម្ពស់សុខុមាលភាព និងបង្កើនទ្រព្យសម្បត្តិរបស់អតិថិជន។
ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានគាំទ្រជាយូរមកហើយ ដល់កម្មវិធីអប់រំកុមារជាច្រើននៅកម្ពុជា ដូចជា អំណានដំបូង ដែលលើកទឹកចិត្តដល់ការអានសម្រាប់កុមារតូចៗ កម្មវិធី Cha-Ching ដែលជាកម្មវិធីបណ្តុះប្រាជ្ញាហិរញ្ញវត្ថុមូលដ្ឋាន ដែលបានបង្កើតឡើង សម្រាប់កុមារតាមរយៈខ្សែវីដេអូគំនូរជីវចល និងសកម្មភាពក្នុងថ្នាក់រៀន ព្រមទាំងកម្មវិធីសាលារៀនសុវតិ្ថភាព ដែលបានបង្កើតឡើង ដើម្បីធានាថា សាលារៀនមានសុវត្ថិភាព ពីគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់ជាដើម ៕