(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនសាមសុងទទួលបានជោគជ័យផ្ទួនៗ សម្រាប់ផលិតផលស្មាតហ្វូន ទាំងថ្នាក់កណ្តាល និង ថ្នាក់ខ្ពស់លំដាប់។ ហើយសម្រាប់កម្ពុជាវិញ ក្រោយពីទទួលបានជោគជ័យយ៉ាងខ្លាំង ទៅលើស្មាតហ្វូនត្រកូល A-Series ក្រុមហ៊ុន សាមសុង នៅតែបន្តផ្តល់ជូនតម្លៃល្អៗជាទីគាប់ចិត្តសម្រាប់ ត្រកូល A គឺ Galaxy A9 ជាមួយនឹងបទពិសោធន៍ថ្មី នៃកំណែប្រែដ៏អស្ចារ្យទៅលើកាមេរ៉ា អមជាមួយនឹងសមត្ថភាពដ៏វិសេសវិសាលបំផុត ដល់អតិថិជនទាំងអស់របស់ខ្លួន។

Galaxy A9 ជាស្មាតហ្វូនស៊េរីថ្មី ដែលមានកាមេរ៉ាក្រោយ៤ គ្រាប់ដំបូងបំផុត នៅក្នុងពិភពលោកដែលអាចថតជិតឆ្ងាយ ក្នុងទីងងឹត ប្លង់ទូលាយបានរូបភាពស្រស់ស្អាតកប់ និងពេញចិត្តស្តូកតែម្តង។ បើនិយាយអំពីតម្លៃរបស់ស្មាតហ្វូន Galaxy A9 នេះគឺឡូយអស់ទាស់តែម្តង ចំណាយត្រឹមតែ $559 តែប៉ុណ្ណោះ លោកអ្នកនឹងក្លាយជាម្ចាស់របស់កំពូលស្មាតហ្វូននេះភ្លាម ហើយមានការធានាជាផ្លូវការរយៈពេល ១ ឆ្នាំថែមទៀត។

ការរចនារូបរាងឡើងយ៉ាងប្រណិត ស្អាតស្លីមតែម្ដង កាលីបទាន់សម័យសក្តិសមបំផុត ក្នុងការប្រើប្រាស់សម្រាប់មនុស្សសម័យថ្មី ហើយស្មាតហ្វូននេះ មានពណ៌លេចធ្លោពេញនិយមចំនួន៣ពណ៌ គឺពណ៌ខៀវ ផ្កាឈូក និងខ្មៅដែលសុទ្ធតែពេញនិយមខ្លាំងនៅលើទីផ្សារ។

Galaxy A9 ជាកំពូលស្មាតហ្វូនមានកាមេរ៉ាសរុប ៥ (១មុខ ៤ក្រោយ) ដំបូងគេបង្អស់ក្នុងពិភពលោក ជាមួយនឹងអេក្រង់ធំលាតកប់គែម ទំហំ ៦.៣ អ៊ីញ (Full HD+ Super AMOLED Display) ច្បាស់ថ្លាឆ្វង់ ងាយស្រួលក្នុងការទស្សនាភាពយន្ត តន្រី្តចម្រៀង យូធូប បណ្តាញសង្គម និងកម្សាន្តគ្មានដែនកំណត់ ពិសេស Live Facebook ឬ Video Calls ច្បាស់ៗ ជាមួយនឹងតួស្រោបលោហៈធាតុមាំធន់ គែមកោងស្អាត ស្តើង ស្រាល ជាមួយនឹងសមត្ថភាពកំពូលនៃកាមេរ៉ាខាងមុខ 24MP សែសហ្វីរឹតតែស្អាត និងលេចធ្លោរដូចតារា ហើយវាភ្ជាប់ជាមួយនឹងមុខងារ Scene Optimizer ដែលអាចចាប់សម្គាល់វត្ថុអ្វីមួយនៅក្នុងរូបភាពរបស់អ្នក រួមទាំងបច្ចេកវិទ្យា Flaw Detection ដែលអាចធ្វើការដឹងថា អ្នកណាម្នាក់ព្រិចបិទភ្នែក ឬរូបភាពព្រិល។

សម្រាប់កាមេរ៉ា៤គ្រាប់ ខាងក្រោយនេះអាចផ្តិតយករូបភាពច្បាស់ ថតបែបព្រាលផ្ទៃខាងក្រោយបានស្រស់ស្អាតល្អបំផុត។ កាមេរ៉ាទីមួយជាប្រភេទ Ultra Wide Camera ទំហំ 8MP (F2.4) សម្រាប់ចាប់ប្លង់រូបភាពទូលាយបានកាន់តែធំដល់ទៅកម្រិត 120 ដឺក្រេ, កាមេរ៉ាទី ២ ជាប្រភេទ Telephoto Camera ទំហំ 10MP (F2.4, 2x Optical Zoom) សម្រាប់ពង្រីករូបភាពបានឆ្ងាយទ្វេរដងនៅតែច្បាស់ស្រស់ស្អាត ហើយកាមេរ៉ាទី៣ ជាប្រភេទ Main Camera ទំហំ 24MP (F1.7) អាចធ្វើការថតរូបភាពច្បាស់មិនថាយប់ថ្ងៃ ឬកន្លែងដែលមានស្ថានភាពពន្លឺតិចនោះទេ។

ចំណែកកាមេរ៉ាទី៤ ជាប្រភេទ Depth Camera ទំហំ 5MP (F2.2) ភ្ជាប់ជាមួយនឹងមុខងារ Live Focus ដែលអាចថតរូបភាពផ្ទៃខាងក្រោយព្រិលដាច់ស្រស់ស្អាតបំផុត។ Galaxy A9 ល្បឿនអ៊ីនធើណិតលឿនកប់ និងថាមពលថ្មធំ 3800mAh និងរន្ធដោតបញ្ចូលថ្ម Type-C ទ្រទ្រង់បច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast Charging ថែមទៀត។

ចឹងចាំដល់អង្កាល់ទៀត! មកទទួលយកកំពូលស្មាតហ្វូន Galaxy A9 កាមេរ៉ាក្រោយ ៤គ្រាប់ដំបូងបំផុតរបស់ពិភពលោកនៅថ្ងៃនេះភ្លាមទៅ!

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ចើញមកកាន់ហាងទំនើបសាមសុង និងដេប៉ូចែកចាយណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 1800 203 232 ៕