(ភ្នំពេញ)៖ ពិសេសសម្រាប់អតិថិថិជន ដែលកំពុងចង់ជាវលំនៅដ្ឋាន ដែលប្រកបដោយផាសុខភាព​ សុវត្ថិភាព និងភាពស្រស់ស្អាត ជាមួយនឹងបុរី ប៉េង ហួត ដែលបានបើគម្រោងចំនួន៤ព្រមគ្នា សម្រាប់ឆ្នាំ២០១៩នេះ។

បុរី ប៉េង ហួត ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអតិថិជនក្រោយពេលទទួលបានគាំទ្រ គម្រោងថ្មីទាំង៤នេះបានចាប់បើកលក់តាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ មកហើយ។ បុរី ប៉េង ហួត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អតិថិជនរបស់ខ្លួនដែលតែងតែមានទំនុកចិត្ត និងការគាំទ្ររបស់លោកអ្នក។

គម្រោងថ្មីទាំង៤នេះពិតជាស្ថិតលើតំបន់ ដែលមានសក្តានុពលខ្លាំង និងប្រកបដោយភាពទាក់ទាញ និងអំណោយផលសម្រាប់ការរស់នៅ និងវិនិយោគជាដើម។
គ្រប់លំនៅដ្ឋានក្នុងគម្រោងទាំង៤ត្រូវបានរចនាម៉ូដឡើង ដ៏ល្អឯកផ្អែកទៅលើគុណតម្លៃនៃ សោភណ្ឌភាព ជាមួយភាពសមស្របឥតខ្ចោះនៃ ការរួមបញ្ចូលរចនាបថខ្មែរ និងអឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យ និងផាសុខភាពក្នុងការស់នៅ។

សូមជម្រាបថា គម្រោងថ្មីទាំង៤នឹងចាប់ផ្តើមបើកលក់ព្រមគ្នា ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ១០% មានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩តែប៉ុណ្ណោះ។ សូមប្រញាប់រួសរាន់មកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ ០១៥ ៩០ ៦៧ ៨៩ ឬតាមរយៈ​ Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook៖ www.facebook.com/boreypenghuoth៕