(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការគាំទ្រពីអតិថិជន បុរីភ្នំពេញថ្មី បានប្រកាសពង្រីកគម្រោងថ្មី ដំណាក់កាលទី២ មានឈ្មោះថា ដឹ ហាម៉ូនី វីល្ល ដែលស្ថិតតាមបណ្ដោតផ្លូវ៥៩៨ (ផ្លូវជាសុផារ៉ា)។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ លោក ជា ស៊ីមុយ ប្រធានក្រុមផ្នែកលក់បុរីភ្នំពេញថ្មីបានឲ្យដឹងថា គម្រោងមានបីដំណាក់កាល ដោយដំណាក់កាលទី១ លក់បាន៩៥ភាគរយហើយ ដំណាក់កាលទី២ ក៏មានការទទួលការគាំទ្រច្រើន ពីអតិថិជនផងដែរ។ លោកថា ដំណាក់ទី២នេះនឹងបន្ដទទួលបានការគាំទ្រច្រើន ពីសំណាក់អតិថិជនព្រោះទីតាំងនេះ ស្ថិតនៅលើផ្លូវកំពុងអភិវឌ្ឍន៍។
លោកបន្ដថា «គម្រោងរបស់បុរីភ្នំពេញថ្មី សុទ្ធតែលក់ដាច់តែសម្រាប់គម្រោង ដឹ ហាម៉ូនី វីល្ល ដោយស្ថិតតំបន់អភិវឌ្ឍន៍មាន៖ មន្ទីរពេទ្យ, សាលារៀន និងនៅជិតផ្សារទំនើប Aeon 2 ផងដែរ ហើយដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្ររហូតមកបុរីភ្នំពេញថ្មី នឹងមានការលក់បញ្ចុះតម្លៃពិសេសពី២%-៨% និងបញ្ចុះពី២ពាន់ដុល្លារ ដល់១ម៉ឺនដុល្លារផងដែរ»។
កញ្ញា ណាំ ម៉ារី តំណាងផ្នែកលក់បុរីភ្នំពេញថ្មីឲ្យដឹងថា មកទល់ពេលនេះបុរីភ្នំពេញថ្មី បានដំណើរការចំនួន៩គម្រោងហើយ ក្នុងនោះមាន៧គម្រោងលក់អស់ និងសាងសង់រួចជាស្ថាពរ។
កញ្ញាបន្ថែថា កត្តាដែលធ្វើឲ្យអតិថិជន តែងតែគាំទ្របុរីភ្នំពេញថ្មីព្រោះ បុរីភ្នំពេញថ្មីសាងសងឡើង ផ្ដោតលើគុណភាពជាចម្បង រួមទាំងបូកផ្សំជាមួយនឹងទីតាំងអំណោយផលពោលគឺ ស្ថិតក្នុងតំបន់កំពុងអភិវឌ្ឍន៍ ស្ថិតក្នុងទីប្រជុំជនមាន មន្ទីរពេទ្យ, ផ្សារទំនើបជាដើម៕