(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បានដឹកនាំបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការទទួលបានពីក្រសួងមហាផ្ទៃ ជូនដល់ថ្នាក់ដឹកនាំនគរបាលខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយបន្ដដល់មន្ដ្រីក្រោមឱវាទទាំងអស់ នៅទូទាំងខេត្តកំពង់ចាម។
កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការចូលរួមពីលោកអនុផែន លោក-លោកស្រី នាយ-នាយរងការិយាល័យជំនាញ (ដែលមិនបានចូលរួមប្រជុំ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩) ចំនួន៥០រូប លោកអធិការ-អធិការរងនគរបាលស្រុក-ក្រុងទាំង១០ សរុប១២១រូប។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានដាក់បទបញ្ជាឲ្យមន្រ្តីក្រោមឱវាទសហការគ្នាឲ្យបានល្អ ខិតខំពង្រឹងការងារជំនាញ សាមគ្គីភាពផ្ទៃក្នុង ឲ្យបានរឹងមាំក្នុងអង្គភាព ត្រូវពង្រឹងវិន័យរបស់កងកម្លាំង និងយកចិត្តទុកដាក់វិធាបការទប់ស្កាត់គ្រោះថ្នាក់ចរាណ៍ផ្លូវគោក ដោះស្រាយការងារព្រហ្មទណ្ឌ សណ្តាប់ធ្នាប់សារធារណៈ និងបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យបានល្អប្រសើរ៕