(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខ ដែកថែបអ៉ីតាលីម៉ាក វី នាថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធីប្រគល់រង្វាន់ រថយន្ត Ford Ranger ម៉ូតូ Zoomer X និងទូរស័ព្ទ Iphone 8 Plus ដែលជារង្វាន់បំណាច់ឆ្នាំចុងក្រោយ នៃកម្មវិធីចាប់រង្វាន់មហាសាលឆ្នាំ២០១៨ ជូនដល់អតិថិជនមានសំណាងរបស់ខ្លួន។
ថ្លែងក្នុងពិធីប្រគល់រង្វាន់នេះ លោក ជា អ៊ាង មកពីខេត្តព្រៃវែង ជាអតិថិជនដែលមានសំណាង ទទួលបានរថយន្ត Ford Ranger 2018 បានថ្លែងទាំងក្តីរំភើប និងរីករាយថា សព្វថ្ងៃលោកមានមុខរបរ ជាអ្នកផ្តល់សេវាជួល និងម៉ៅរថយន្តសម្រាប់ដឹកដែក ហើយលោកក៏ជាអ្នកទិញដែក អ៉ីតាលីម៉ាក វី ពីក្រុមហ៊ុន យកទៅចែកចាយលក់បន្តផងដែរ។
លោកបន្តទៀតថា មូលហេតុដែលលោកសម្រេចចិត្តជាវដែកថែបអ៉ីតាលីម៉ាក វី មកចែកចាយបន្ត ពីព្រោះដែកថែបអ៉ីតាលីម៉ាក វី ត្រូវបានទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់គ្រប់ខេត្តក្រុង ថាជាដែកថែប ដែលមានគុណភាពល្អជាងគេ ហើយថែមទាំងមានកម្មវិធីជូនរង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន ដែលបានជាវដែកថែបនេះទៀតផង។
ស្របពេលជាមួយគ្នានេះដែរ កញ្ញា លាង ហ៉ី ជាប្រធានផ្នែកលក់តាមតំបន់ទូទាំងប្រទេស បានជំនួសមុខឲ្យដែកថែបអ៉ីតាលីម៉ាក វី បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់អតិថិជនទាំងអស់ ដែលតែងតែជឿជាក់ និងគាំទ្រដែកថែបអ៉ីតាលីម៉ាក វី រហូតមក។
តំណាងឲ្យក្រុមហ៊ុន កញ្ញាសន្យាថា នឹងខិតខំស្វែងរកកម្មវិធីពិសេស ដើម្បីផ្តល់ជូនអតិថិជន ជាបន្តបន្ទាប់ផងដែរ ដូច្នេះសូមអតិថិជន សូមជួយបន្តគាំទ្រ និងជ្រើសរើសតែដែកថែប អ៉ីតាលីម៉ាក វី សម្រាប់ការសាងសង់ដ៏រឹងមាំ និងអាជីវកម្មរបស់លោកអ្នក។
គួរជំរាបថា ដែកថែបអ៉ីតាលីម៉ាក វី ត្រូវបានផលិតដោយវិស្វករដ៏ជំនាញ ជាមួយបច្ចេកវិទ្យាចុងក្រោយគេបំផុតពីប្រទេសអ៉ីតាលី ដែលធ្វើឲ្យដែកថែបនេះ ក្លាយជាដែក ដែលមានគុណភាពល្អជាងគេ និងទទួលបាន ISO បញ្ជាក់ថែមទៀតលោក៕