(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៥១១គ្រឿង រកឃើញល្មើសច្បាប់២៩៤គ្រឿង(ម៉ូតូ៨០%) អប់រំ២៩៤គ្រឿង និងផាកពិន័យ៦៣១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៣ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន៣,១២៩គ្រឿង, អប់រំ១៩៨គ្រឿង និងផាកពិន័យ៥៥១គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩២,២២៦គ្រឿង រកឃើញយានយន្តល្មើស១៥,៣៤៦គ្រឿង (ម៉ូតូ៨០%) ក្នុងនោះអប់រំ៤,៨៣០គ្រឿង និងផាកពិន័យ១០,៥១៦គ្រឿង៕