(ភ្នំពេញ)៖ ក្រោយពីមាតុភូមិកម្ពុជា មានសុខសន្តិភាពពេញបរិបូរណ៍ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រប់និន្នាការនយោបាយ បានព្រមព្រៀងចូលរួមក្នុងនយោបាយបង្រួបបង្រួមជាតិ មានសន្តិភាព ស្ថេរភាពនយោបាយនិងរួមគ្នាកសាងសង្គមជាតិមួយ មានការរីកចម្រើនជាបន្តបន្ទាប់។
ចាប់ពីបានប្រកាសជាផ្លូវការនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ រហូតមកដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ មានអាយុកាលរបស់ខ្លួនគម្រប់ ២០ឆ្នាំហើយ ហើយបាននឹងកំពុងបោះជំហ៊ានក្នុងរបទនយោបាយកែទម្រង់ រួមជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញការកសាងអភិវឌ្ឍន៍ប្រទេស នឹងការចូលរួមពង្រឹងប្រៀបការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីកម្ពុជាយ៉ាងសកម្ម។
ដើម្បីជ្រាបច្បាស់ថា កងទ័ពជើងគោកបានកសាងស្នាដៃអ្វី ដើម្បីបុព្វហេតុជាតិ និងមាតុភូមិសូមទស្សនាវីដេអូខាងក្រោម៖