(ស្ទឹងត្រែង)៖ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដឹកនាំដោយលោក គឹម ប្រុស នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បានចុះពិនិត្យលើបន្លែ ផ្លែឈើ ត្រី សាច់ សរុបចំនួន១៣៨មុខ ដើម្បីស្វែងរកសារធាតុគីមី នៅផ្សារខេត្តស្ទឹងត្រែង តែរកមិនឃើញផលិតផលណាមួយខូចគុណភាពនោះឡើយ មានតែស្ករត្នោតមួយមុខប៉ុណ្ណោះ មានការសង្ស័យត្រូវបានមន្ត្រីជំនាញ យកទៅមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញដើម្បីធ្វើតេស្តបន្ថែមទៀត។
លោក គឹម ប្រុស បានបញ្ជាក់ថា «យើងត្រូវចូលរួមទាំងអស់គ្នា ចៀសវាងក្នុងការដាក់លក់នូវចំណីអាហារណា ដែលខូចគុណភាព និងមានជាតិគីមី ដែលធ្វើឲ្យអ្នកទិញយកទៅបរិភោគ ប៉ះពាល់ដល់សុខភាព»។
លោកបានបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលមន្ត្រីសាខាកាំកុងក្រុងត្រូលខេត្ត បានយកចំណីអាហា ធ្វើពិសោធន៍រកសារធាតុគីមី ដោយលើកនេះ បានយកបន្លែគ្រប់មុខ រួមមាន៖ ស្ពៃ ប៉េងប៉ោះ ការរុត សំណ្តែកកួរ ផ្លែឈើ មៀន ក្រូចលឿង ទំពាំងបាយជូរ សារី ប៊ឺ ស្រការនាគ និងត្រីសាច់ប្រហុ ផ្អក ត្រីងៀត សរុបចំនូន១៣៨មុខ ដើម្បីធ្វើការពិសោធន៍ តែមិនមានចំណីអាហារណាមួយ មានសារធាតុគីមីទេ ក្នុងនោះតែស្ករត្នោតមួយមុខប៉ុណ្ណោះ មានការសង្ស័យត្រូវបានមន្ត្រីជំនាញ យកទៅមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញ ដើម្បីធ្វើតេស្តបន្ថែមទៀត៕