(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសារាចរណែនាំ ស្ដីពី វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដោយប្រើឧបករណ៍នេសាទលបកន្ទុយកណ្តុរ ឬលបពោះវៀនជ្រូក ឬលបប្រើស១០០។ នេះបើតាមសារាចរណែនាំ របស់ក្រសួងកសិកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ។
ក្រសួងកសិកម្ម បានឲ្យដឹងថា កន្លងមកថ្មីៗនេះ ក្រសួង បានពិនិត្យឃើញថា មានសកម្មភាពធ្វើនេសាទ ដោយប្រើប្រាស់ឧបករណ៍នេសាទលបូកន្ទយកណ្តុរ ឬលបពោះវៀនជ្រូក ឬលបប្រើស១០០ បាននិងកំពុង កើតមានឡើង នៅក្នុងដែននេសាទគួរឲ្យព្រួយបារម្ភ ដោយហេតុថា ឧបករណ៍នេសាទនេះ ទើបបានបង្កើតថ្មី របៀបនេសាទថ្មី និងជាឧបករណ៍នេសាទ ដែលពុំមានចែងនៅក្នុងប្រកាសរបស់ក្រសួងទេ។
សារាចរណែនាំ របស់ក្រសួង បានបន្ថែមទៀតថា កន្លងមក ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ដោយប្រើឧបករណ៍នេសាទលបកន្ទុយកណ្តុរ ឬលបពោះវៀនជ្រូក ឬលបប្រើស១០០ របស់សមត្ថកិច្ចជលផល ពុំទាន់ទទួលបានប្រសិទ្ធភាព នៅឡើយ។
ដូចនេះ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលខាងលើ ទទួលបានប្រសិទ្ធភាព និងធានាបាននិរន្តភាព ធនធានជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំ ដល់សមត្ថកិច្ចគ្រប់ថ្នាក់ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់។
ខាងក្រោមនេះ ជាសារាចរណែនាំ របស់ក្រសួងកសិកម្ម ដែលខ្លឹមសារទាំងស្រុង៖