(ស្វាយរៀង)៖ លោកស្រី យ៉ក់ ណារ៉េត អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានទុក្ខជាទម្ងន់ ដោយឧត្តមសេនីយ៍ឯក ឥន្ទ គូរ សមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្រ្តយោធា នៃក្រសួងការពារជាតិ ត្រូវជាស្វាមីបានទទួលមរណភាព នៅថ្ងៃពុធ ៣រោជខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅវេលាម៉ោង០៩៖១០ព្រឹក នៅគេហដ្ឋាន ខេត្តស្វាយរៀង។
សពត្រូវបានតម្កល់ទុក ធ្វើបុណតាមបែបប្រពៃណីព្រះពុទ្ធសាសនា នៅភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង៕