(ព្រះសីហនុ)៖ រថយន្ដទេសចរណ៍ដឹកអ្នកដំណើរ២គ្រឿងបុកគ្នាពេញទំហឹង នៅវេលាម៉ោង០៤៖៤០នាទីទាបភ្លឺ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ ស្ថិតក្នុងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ស្រាលចំនួន៦នាក់។
លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ ក្រោយទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចបានចេញអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ និងបានបញ្ជូនជនរងគ្រោះ យកមកព្យាបាលនៅគ្លីនិកឯកជន លិ គឹមឌី វាលរេញ។
បើតាមលោកអធិការ ជនរងគ្រោះទី១៖ឈ្មោះ ស្រ៊ុន ឡុងហេង អ្នកបើកបររថយន្ត KING LONG មានទីលំនៅក្រុងព្រះសីហនុ រងរបួសធ្ងន់, ទី២៖ឈ្មោះ ទូ ហ៊ូទុង អាយុ៣៧ឆ្នាំ (ជនជាតិចិន) មានទីលំនៅក្រុងព្រះសីហនុ រងរបួសស្រាល, ទី៣៖ឈ្មោះ ហ៊ិន ស្រីពេជ្រ ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិ៤ សង្គាត់៤ ក្រុងព្រះសីហនុ របួសស្រាល, ទី៤៖ឈ្មោះ ហង្ស ចាន់ចំរើន ភេទស្រី អាយុ២៥ឆ្នាំ មានទីភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ទី៥៖ឈ្មោះ សាំង សារឿន ភេទស្រី អាយុ២៩ឆ្នាំ មានទីភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណើរម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណរងរបួសធ្ងន់។
ក្រោយកើតហេតុរថយន្តទាំងពីរ នគរបាលជំនាញបានទៅមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយតាមច្បាប់នៅពេលក្រោយ៕