Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២២ ខែមករា៖ រកឃើញយានយន្ដល្មើសច្បាប់៩៣៨គ្រឿង និងផាកពិន័យ៦៧៥គ្រឿង

22-01-2019 17:31

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,១០៩គ្រឿង រកឃើញល្មើសច្បាប់៨៣៨គ្រឿង(ម៉ូតូ៨១%) អប់រំ២៦៣គ្រឿង និងផាកពិន័យ៦៧៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី២២ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន៣,១៣៩គ្រឿង, អប់រំ១៤០គ្រឿង និងផាកពិន័យ៦១៦គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨៦,៧១៥គ្រឿង រកឃើញយានយន្តល្មើស១៤,៤២១គ្រឿង (ម៉ូតូ៨០%) ក្នុងនោះអប់រំ៤,៥៣៦គ្រឿង និងផាកពិន័យ៨,៨៨៥គ្រឿង៕