(ភ្នំពេញ)៖ សពលោកស្រីសាស្ត្រចារ្យ គង់ ណារី ដែលជាគ្រូបង្ហាត់ចម្រៀងមួយរូប នាទសវត្សរ៍៨០ នឹងត្រូវបូជានៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ស្អែកនេះ នៅវត្តស្រះចក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើតាមក្រុមគ្រួសារសព ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។
លោកស្រីសាស្ត្រចារ្យ គង់ ណារី បានទទួលមរណភាពនៅវេលាម៉ោង១២៖៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ បន្ទាប់ពីធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ និងបានចូលសម្រាកព្យាបាល អស់រយៈពេលជិត២ខែ នៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ។ បច្ចុប្បន្នសពរបស់អ្នកស្រីសាស្ដ្រាចារ្យ គង់ ណារី កំពុងតែដម្កល់រៀបចំធ្វើបុណ្យតាមប្រពៃណី នៅវត្តស្រះចក។
យ៉ាងណាមិញ ពិធីបុណ្យខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ នឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។
ក្រោយឮដំណឹងដ៏ក្រៀមក្រំនេះ សិល្បករ សិល្បការិនី និងសិស្សរបស់អ្នកគ្រូជាច្រើន បង្ហាញអារម្មណ៍ក្តុកក្តួល តាមរយៈបណ្តាញសង្គមគ្រប់ៗគ្នា ព្រោះការបាត់បង់អ្នកគ្រូ គឺស្មើរនឹងការបាត់បង់ បុគ្គលក៏មានតម្លៃម្នាក់ សម្រាប់បណ្តុះបណ្តាលសិល្បករជំនាន់ក្រោយ៕