(ព្រះសីហនុ)៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨៖០០ព្រឹក នាវាទេសចរណ៍ចំនួន ០១គ្រឿង ឈ្មោះ Westerdam ដែលជានាវាទី០៥ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
Facebook របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ថា នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរ ១.៨៦៤នាក់ (ស្រី៩៩៧នាក់) និងនាវិកចំនួន ៧៨៨នាក់ (ស្រី១២៤នាក់)។
នាវាទេសចរណ៍នេះ នឹងត្រូវចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២១៖០០ល្ងាចថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Phu My ប្រទេសវៀតណាម៕