(ភ្នំពេញ)៖ ការទទួលទានអាហារស្រស់ៗ គឺពិតជាមានអត្ថប្រយោជន៍ខ្លាំងមែនទែនដល់សុខភាព ប៉ុន្តែជាមួយនឹងការរស់នៅដ៏មមាញឹកដូចសព្វថ្ងៃនេះ វាជារឿងមួយដែលពិបាក។
ដូច្នេះហើយ លោកអ្នកមិនអាចត្រូវទៅផ្សារ ដើម្បីទិញគ្រឿងទេស បន្លែ ផ្លែឈើ និងត្រីសាច់ស្រស់ៗជារៀងរាល់ថ្ងៃនោះទេ។ បើចឹង មានតែជ្រើសរើសទូទឹកកកណា ដែលមាន ភាពឆ្លាតវៃ និងមានការសន្សំសំចៃខ្ពស់ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់យើងឲ្យកាន់តែប្រសើរឡើង។
ថ្ងៃនេះ ក្រុមហ៊ុន Samsung បានធ្វើការណែនាំប្រិយមិត្ត ឱ្យបានស្គាល់នូវទូរទឹកកកស៊េរីថ្មីមួយប្រភេទ ដែលមានបំពាក់នូវបច្ចេកវិទ្យាថ្មីបំផុតគឺ Twin Cooling Plus™ មានសមត្ថភាពធ្វើឱ្យបន្លែ ត្រីសាច់ រក្សានូវភាពស្រស់បានកាន់តែយូររហូតដល់៧០% ។ហើយបច្ចេកវិទ្យានេះដែលមានបំពាក់នូវលើទូទឹកកកសាមសុង ស៊េរីថ្មីម៉ូដែល RT5000, RT6000 និង RT7000 ។
ជាការពិតណាស់ បច្ចេកវិទ្យា Twin Cooling Plus™ ធ្វើឲ្យលោកអ្នកលែងភ័យព្រួយបារម្មណ៍ពីគុណភាពរបស់ម្ហូបអាហារ ទោះទុកក្នុងទូទឹកកកយូរប៉ុណ្ណាក៏ដោយ និងមិនមានបញ្ហាធុំក្លិនមិនល្អទៀតទេ ព្រោះវាមានកង្ហាបញ្ចេញភាពត្រជាក់ពីរដាច់ពីគ្នា (Evaporators) ។ កាន់តែពិសេសជាមួយនឹងមុខងារ Fridge Max Mode របស់ Twin Cooling Plus™ ដែលអាចប្រើប្រាស់កន្លែងកកឲ្យមានមុខងារក្លាសេធម្មតាបាន។
សូមកុំព្រួយបារម្ភអី ថាដាក់ឆាប់ពេញនោះ! ភាពបត់បែននៃការប្រើប្រាស់របស់ទូទឹកកកគឺជាលក្ខណៈពិសេសមួយទៀតនៃបច្ចេកវិទ្យាថ្មី Samsung Twin Cooling Plus™ ជាមួយនឹងការផ្តល់ជូននូវជម្រើសដ៏ឆ្លាតវៃជាច្រើន សម្រាប់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងទៅលើទូទឹកកក ទៅតាមវិធីដែលពួកគេចង់បាន។
Samsung Twin Cooling Plus™ នេះ គឺមិនត្រឹមតែផ្តល់ភាពត្រជាក់លឿននោះទេ ប៉ុន្តែវាបន្ថែមនូវភាពងាយស្រួល នៅក្នុងការប្រើប្រាស់ ដោយសារតែទូទឹកកកនេះ មានទ្វារពីរដាច់ដោយឡែកពីគ្នា សម្រាប់ផ្នែកត្រជាក់ និងផ្នែកកក ដើម្បីកាត់បន្ថយទៅលើការប្រែប្រួលសីតុណ្ហភាព ជួយសន្សំសំចៃភ្លើងថែមទៀត។
សូមប្រញាប់រួសរាន់ឡើង! ស្រឡាញ់សុខភាពរបស់អ្នក ជ្រើសរើសទូទឹកកក Samsung Twin Cooling Plus™ ភ្លាមទៅ!
លោកអ្នកអាចរកជាវបាន នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយ របស់សាមសុងណាមួយ ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232៕