(ភ្នំពេញ)៖ ក្រុមហ៊ុន ឌីខេអេសអេច ខេមបូឌា (DKSH) គឺជាក្រុមហ៊ុនផ្តល់សេវាពង្រីកទីផ្សារឈានមុខគេ សម្រាប់ក្រុមហ៊ុន ដែលចង់ពង្រីកអាជីវកម្មរបស់ខ្លួន នៅកម្ពុជា បានផ្តល់ឱកាសការងារ ចំនួន៧៦កន្លែងទៀតហើយ នៅថ្ងៃទី២៤ ខែមករានេះ ក្នុងកម្មវិធីកិច្ចសម្ភាសការងារប្រចាំខែ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ សម្ភាសផ្ទាល់ជាមួយក្រុមហ៊ុន ឌីខេអេសអេច ខេមបូឌា (DKSH) ចាប់ពីម៉ោង០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ដើម្បីផ្តល់ភាពងាយស្រួល និងកាត់បន្ថយការចំណាយសម្រាប់យុវជន អ្នកស្វែងរកការងារក្នុងការដាក់ពាក្យស្វែងរកការងារក្នុងប្រទេស ក៏ដូចជានិយោជក ដែលត្រូវការជ្រើសរើសបុគ្គលិកទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំកម្មវិធីវេទិកាការងារប្រចាំខែ និងកិច្ចសម្ភាសការងារនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ និងខេត្ត។
អាស្រ័យហេតុនេះ សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ស្វែងរកការធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្ម អាចទទួលបានសេវាផ្តល់ជូនដោយរាជរដ្ឋាភិបាល ដោយមិនគិតកម្រៃ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕