Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកការដ្ឋានជួសជុលផ្លូវលំក្រាលគ្រួសក្រហមជិត១០គីឡូ នៅស្រុកលំផាត់, អភិបាលខេត្តរតនគីរី អំពាវនាវឲ្យពលរដ្ឋ កុំរំលោភដីចំណីផ្លូវ និងរួមគ្នាថែរក្សាសមិទ្ធផលនេះទុកមនុស្សជំនាន់ក្រោយ

21-01-2019 14:21

(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវលំ ក្រាលគ្រួសក្រហមមួយខ្សែប្រវែង ៩,៨៨២ម៉ែត្រ ទទឹង ១១ម៉ែត្រ និងមានដាក់លូចំនួន៤ ដើម្បីសម្រួលការធ្វើចរាចរណ៍ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។

ផ្លូវមួយខ្សែនេះ បានតភ្ជាប់ពីផ្លូវជាតិលេខ៧៦ ឃុំបាតាង ទៅកាន់ទីប្រជុំជនអូរស៊ិនលែរ៍ ឃុំកាឡែង ស្រុកលំផាត់ ដែលដំណើរការអនុវត្តការជួសជុល ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ហើយគ្រោងបញ្ចប់នាខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។

ជាមួយនឹងការបើកការដ្ឋានជួសជុលនេះ លោក ថង សាវុន បានអំពាវនាវឲ្យប្រជាពលរដ្ឋ កុំរំលោភយកដីចំណីផ្លូវ និងត្រូវតាំងទីលំនៅឆ្ងាយពីចិញ្ចើមផ្លូវដែលបានកំណត់ ហើយត្រូវរួមគ្នាថែរក្សា សមិទ្ធផលទាំងនេះ ទុកជាមរតកសម្រាប់មនុស្សគ្រប់ជំនាន់។

ទន្ទឹមនោះដែរលោក ថង សាវុន បានជំរុញឲ្យការងារជួសជុល សាងសង់ឲ្យបានទាន់ពេលវេលា នៅផ្លូវដែលរងការខូចខាត កាលពីរដូវវស្សាកន្លងទៅ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនគ្រប់ប្រភេទរបស់បងប្អូនប្រជាពលរដ្ឋ៕