(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញប្រកាសស្តីពី ការកែសម្រួលសមាសភាពមន្ត្រី អ្នកនាំពាក្យប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន។
យោងតាមសេចក្តីប្រកាសព័ត៌មានដែល Fresh News នៅថ្ងៃទី២១ ខែមករានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជំរាបជូនដៃគូប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ ឱ្យបានជ្រាបពីការកែសម្រួលសមាសភាពថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាអ្នកនាំពាក្យថ្មី និងលេខទំនាក់ទំនងប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន បន្ថែមលើមុខងារបច្ចុប្បន្ន។
អាស្រ័យហេតុនេះ សូមបណ្តាសារព័ត៌មានទាំងអស់មេត្តាជ្រាប និងអាចទំនាក់ទំនងទៅកាន់អ្នកនាំពាក្យក្រសួង ក្នុងករណីមានសំណួរ និងចម្ងល់នានា តាមវិស័យនីមួយៗ ឬស្នើសុំផ្តល់កិច្ចសម្ភាសន៍ជាដើម៕
ព័ត៌មានលម្អិតសូមអានប្រកាសខាងក្រោមនេះ៖