(ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាជនកម្ពុជា ជាពិសេសយុវវ័យផងនោះ រោងចក្រ Cambodia Suzuki Motor និងក្រុមហ៊ុន អូ អឹម ស៊ី បានសហការគ្នា ចាប់ផ្តើមបើកឱ្យដំណើរការ ការបំពាក់ប្រព័ន្ធភ្លើង LED លើម៉ូតូ NEX-II ស៊េរីឆ្នាំ២០១៩ ដែលជាប្រភេទអូតូថ្មី ដែលមានជម្រើសប្រាំពណ៌ ហើយបានរចនាឡើងមានរូបរាងយ៉ាងល្អឥតខ្ចះ និងរស់រវើក ដើម្បីបំពេញតម្រូវនៃភាពស៊ីវិល័យរបស់យុវវ័យសម័យថ្មី។
ការចាប់ផ្តើមបើកឱ្យដំណើរការ ការបំពាក់ប្រព័ន្ធភ្លើង LED លើម៉ូតូ NEX-II ស៊េរីឆ្នាំ២០១៩ របស់ក្រុមហ៊ុន Cambodia Suzuki Motor នេះ បានធ្វើឡើងនាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្រុមហ៊ុន OMC និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧកញ៉ា ស៊ីវ ថៃ នាយកក្រុមហ៊ុន អូ អឹម ស៊ី, លោក Nobuo Kidokoro នាយករោងចក្រ Cambodia Suzuki Motor, លោក Youshihiro Hara ប្រធានផ្នែកផលិតកម្មរោចក្រ Cambodia Suzuki Motor រួមទាំងតំណាងចែកចាយម៉ូតូទូទាំងរាជធានី-ខេត្ត យ៉ាងច្រើនកុះករផងដែរ។
លោក Nubuo Kidokoro បានថ្លែងថា ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន ដែលបានគាំទ្រប្រភេទម៉ូតូ Suzuki និងបន្តផ្តល់ជាភាពងាយស្រួល ក្នុងការធ្វើដំណើរនៅពេលយប់ជូនដល់អតិថិជននោះ ក្រុមហ៊ុន Suzuki តែងតែបន្តស្វែងរកអ្វីដែលថ្មីៗ ដែលផ្តល់នូវភាពងាយស្រួល និងបំពេញបាននូវតម្រូវការជូនដល់អតិថិជនជានិច្ច ជាក់ស្តែងនៅថ្ងៃនេះ ក្រុមហ៊ុន បានដាក់ឱ្យដំណើរការ ការបំពាក់ប្រព័ន្ធភ្លើង LED លើម៉ូតូ NEX-II ស៊េរីឆ្នាំ២០១៩ ដែលបានបង្ហាញឱ្យឃើញពីរូបភាពពិត ភ្លឺច្បាស់នៃពន្លឺបែប LED។
លោកក៏បានបន្ថែមថា ចំពោះអតិថិជនដែលបានទិញនូវប្រភេទម៉ូតូ Suzuki Nex II នេះរួចហើយ ដែលមិនទាន់បានបំពាក់ប្រព័ន្ធភ្លើង LED អាចរកទិញបាន នៅក្រុមហ៊ុន ដោយបញ្ចុះក្នុងតម្លៃពិសេសផងដែរ ដែលការបំពាក់ប្រព័ន្ធភ្លើង LED នេះគឺមានភាពស្រួល ដែលអតិថិជន អាចយកទៅបំពាក់ខ្លួនឯងក៏បាន ឫមកបំពាក់នៅក្រុមហ៊ុនផ្ទាល់ក៏បានដូចគ្នាផងដែរ។
* Suzuki Nex II មានកម្លាំងម៉ាស៊ីន115CC ស្ទុះខ្លាំង បង្កើនល្បឿនលឿនរហ័សទាន់ចិត្ត បំពាក់ប្រព័ន្ធបេនសាំង FI និងបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មីស្រឡាងរបស់ Suzuki គឺ SEP (Suzuki Eco Perfromace) បច្ចេកវិទ្យានេះ ជួយឱ្យម៉ាស៊ីនកាន់តែស៊ីសាំងតិច កម្លាំងស្ទុះខ្លាំង ពិសេសកាត់បន្ថយការបំពុលបរិស្ថាន ដែលជាសមិទ្ធផលថ្មីមួយទៀតរបស់ Suzuki។
* Suzuki Nex II មាន៥ពណ៌៖ ពណ៌ស, ពណ៌ខ្មៅ, ពណ៌ក្រហម, ពណ៌ Mat Black និងពណ៌ Mat Blue ជាពណ៌ថ្មី។ Suzuki Nex II ជាវឌ្ឍនភាពថ្មី និងបច្ចេកវិទ្យាខ្ពស់ទំនើបចុងក្រោយរបស់ Suzuki។
* Suzuki Nex II មានគុណភាពរឹងមាំ, ប្រើប្រាស់ធន, ប្រណិតភាព និងរូបរាងថ្មីក្រឡាង សង្ហា តូចច្រឡឹងអមដោយការរចនាម៉ូតូយ៉ាងពិសេសពីការច្របាច់រួមបញ្ចូលគ្នាពីរម៉ូឌែលរបស់ Suzuki GSX-R1000 និង GSX-150 ផលិតឡើងជាម៉ូឌែលថ្មី Nex II នេះ៕