(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៤៣៧គ្រឿង រកឃើញល្មើសច្បាប់៣៨០គ្រឿង (ម៉ូតូ៧៦%) អប់រំ១៦៤គ្រឿង និងផាកពិន័យ២១៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២០ ខែមករានេះ ត្រួតពិនិត្យរួមបាន ចំនួន១,៤៩៣គ្រឿង, អប់រំ២២០គ្រឿង និងផាកពិន័យ១០៣គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៧៦,១៦៨គ្រឿង រកឃើញយានយន្តល្មើស១២,៦៥៣គ្រឿង (ម៉ូតូ៨០%) ក្នុងនោះអប់រំ៤,០៤១គ្រឿង និងផាកពិន័យ៨,៦១២គ្រឿង៕