(កណ្ដាល)៖ ពិតជាអស្ចារ្យមែន! ក្រុមហ៊ុន អចលនទ្រព្យ រាជសន្តុសិត គ្រាន់តែចាប់ផ្ដើមបើកសម្ពោធដីឡូតិ៍ទីតាំងថ្មីភ្លាម អតិថិជនមកគាំទ្រភ្លាមតែម្ដង ដោយរយៈពេលមិនដល់៥ម៉ោងផង លក់បានរហូតដល់ទៅជិត១០០ឡូតិ៍ឯណោះ ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ រាជសន្តុសិត លោក ផន វណ្ណិត បានថ្លែងថា «នេះមិនមែនជាលើកទីមួយនោះទេ គឺយើងបើកលក់ដីឡូតិ៍ច្រើនទីតាំងមកហើយ ហើយរាល់ដីឡូតិ៍ដែលរបស់ក្រុមហ៊ុនយើង បងប្អូនអតិថិជន គឺដឹងតែអញ្ជើញមកទិញតែម្ដង ដោយសារស្ថិតនៅទីតាំងល្អ ដីមានប្លង់ស្របច្បាប់ត្រឹមត្រូវ តម្លៃសមរម្យ ពិសេសគ្រាន់តែទិញភ្លាម អាចលក់តវិញបាន និងចំណេញច្រើនភ្លាមៗ»។
ជាងនេះទៅទៀត លោកអគ្គនាយករូបនេះ បានថ្លែងបញ្ជាក់ថា «សម្រាប់គម្រោងដីឡូតិ៍ដែលទើបតែសម្ពោធបើកលក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ គឺអតិថិជនមករងចាំទិញជាច្រើនរយនាក់ ដែលបញ្ជាក់ឲ្យឃើញពីការគាំទ្រ និងជឿទុកចិត្ដខ្ពស់សម្រាប់ក្រុមហ៊ុនរបស់យើង ។ ការជឿជាក់របស់ពួកគាត់ ដោយសារតែ រាល់គម្រោងដែលយើងបើកលក់ម្ដងៗគឺសុទ្ធតែស្ថិតនៅទីតាំងល្អ តម្លៃទាបជាងគេ អាចបង់រំលស់បាន ដោយឥតការប្រាក់» ។
ក្នុងឱកាសនោះ លោក ផន វណ្ណិត ក៏បានថ្លែងអំណរគុណដល់បងប្អូនអតិថិជនទាំងអស់ ដែលតែងតែបន្ដការគាំទ្រខ្ពស់ ដល់គម្រោងដីឡូតិ៍ក្រុមហ៊ុនលោកកន្លងមក តាំងពីបើកលក់រហូតមកដល់សព្វថ្ងៃនេះ ពិសេសគម្រោងថ្មីនេះ ក្រុមហ៊ុន ក៏មានការបញ្ចុះតម្លៃពិសេស និងជ្រើសទីតាំងល្អបំផុត លើទំហំដីដ៏សែនធំទូលាយ ក្នុងទីប្រជុំជនរស់ ងាយស្រួលបើកអាជីវកម្ម ដោយជាប់ផ្លូវរដ្ឋ ១៥ម៉ែត្រ ៣ខ្សែ ស្ថិតនៅភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្ដកណ្ដាល ជាប់ប្រទល់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
កុំឲ្យឱកាសចំណេញច្រើននេះ កន្លងផុតឲ្យសោះ ដោយគ្រាន់តែទិញភ្លាម អាចសាងសង់គេហដ្ឋានដ៏ប្រណិតភ្លាម ពិសេសអាចទិញទុកចំណេញច្រើន ដែលមិនធ្លាប់មាន !!!
នៅមានទីតាំងល្អផ្សេងទៀត ដែលកំពុងរងចាំលោកអ្នក !
ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖
098 88 67 27 /087 356 888៕