(ភ្នំពេញ)៖ សាស្ត្រចារ្យ គង់ ណារី ដែលជាគ្រូបង្ហាត់ចម្រៀងមួយរូប នាទសវត្សរ៍៨០ បានទទួលមរណភាពនៅវេលាម៉ោង១២៖៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ បន្ទាប់ពី​ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ និងបានចូលសម្រាកព្យាបាលអស់រយៈពេលជិត២ខែ នៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ។

លោក គង់ សុវណ្ណារ៉េត ដែលជាក្មួយប្រុសអ្នកស្រី គង់ ណារី បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា សពរបស់អ្នកស្រីសាស្ដ្រាចារ្យ គង់ ណារី ត្រូវបានបញ្ជូនទៅវត្តស្រះចក ដើម្បីដម្កល់រៀបចំធ្វើបុណ្យតាមប្រពៃណី។

ដំណឹងនេះចាត់ទុកជាការអញ្ជើញបងប្អូន ញាតិមិត្ត និងអ្នកដែលស្គាល់អ្នកស្រីសាស្ដ្រាចារ្យ គង់ ណារី ចូលរួមបុណ្យសពរបស់អ្នកស្រី ដែលកំពុងរៀបចំធ្វើបុណ្យ នៅវត្តស្រះចក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕