(ភំ្នពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យ អាម៉ូរី បានប្រារព្ធពិធីសម្ពោធបើកលក់ជាផ្លូវការ គម្រោងដ៏ថ្មីសន្លាងរបស់ខ្លួន ដែលមានឈ្មោះថា «អាម៉ូរី៧មករា» ដែល ប្រព្រឹត្តទៅនៅភោជនីយដ្ឋាននាគក្រហម ក្រោមអធិបតីភាព លោក សួន វិរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី និងត្រូវបានអញ្ជើញចូលរួមដោយភ្ញៀវប្រមាណ១០០នាក់ ដែលជាអតិថិជនរបស់ក្រុមហ៊ុន កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ។
លោក សួន វិរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានថ្លែងថា «នៅពេលដែលប្រទេសជាតិ មានកំណើនសេដ្ឋកិច្ចខ្ពស់ប្រជាជនរបស់យើង ក៏នឹងទទួលបាននូវកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ ដែលបានជំរុញឲ្យមានកំណើនអ្នកមានជីវភាពធូរធារកើនឡើង។ ដោយហេតុនេះក្រុមហ៊ុន អាម៉ូរី បានឈានជើងរបស់ខ្លួនដើរតួយ៉ាងសំខាន់ ជួយដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានលទ្ធភាពក្នុងការធ្វើវិនិយោគ ទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម» ។
ដោយឡែកចំពោះ គម្រោងដំបូង «អាម៉ូរី ៧មករា» លោកអគ្គនាយកបានប្រាប់ឱ្យដឹងថា ទីតាំងនៃគម្រោងនេះ បង្ហាញខ្លួនស្ថិតនៅចំទីប្រសព្វសក្តានុពលសេដ្ឋកិច្ច រវាងតំបន់ពាណិជ្ជកម្ម និងលំនៅឋាន តំបន់អភិវឌ្ឍន៍ដ៏ទៃទៀតស្ថិតនៅជុំវិញ និងមានដងព្រែកធម្មជាតិ ដែលញុំាំងឲ្យគម្រោងមានទេសភាពដ៏ស្រស់ត្រកាល។
គម្រោងនេះត្រូវបានធ្វើនៅលើផ្ទៃដីចំនួន៣២ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវ៧មករា ដែលតភ្ជាប់ផ្លូវជាតិលេខ៦ ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ (នៅជិតសួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡាដ្ឋានជាតិថ្មី និងគម្រោងបុរីល្បីៗជាច្រើនទៀត) និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ៥ ដែលពោពេញដោយសក្តានុពលអភិវឌ្ឍខ្ពស់ និងជាទីប្រជុំជនដ៏កុះករបំផុតក្នុងរាជធានីភ្នំពេញ។
នៅក្នុងគម្រោងថ្មីនេះ អតិថិជននឹងទទួលបាននូវការបញ្ចុះតម្លៃដ៏អស្ចារ្យ និងមានការថែមជូនពិសេសមិនធ្លាប់មានជាច្រើនដូចជា ទិញផ្ទះមួយល្វែង ថែមជូនដីមួយឡូតិ៍ ទិញដីមួយឡូតិ៍ ថែមជូនមួយឡូតិ៍បន្ថែមទៀត។ នៅថ្ងៃទី១៩នេះដែរ គម្រោងនឹងធ្វើការលក់ជាតំណាក់កាល ដែលតំណាក់ទី១របស់គម្រោង នឹងផ្តល់ជូនចំនួន៤ជម្រើសដូចជា៖ ជម្រើសទី១ ដីទំហ៊ំ៥មX២០ម, ជម្រើសទី២ ដីទំហ៊ំ១០មX២០ម, ជម្រើសទី៣ ដីទំហ៊ំ២០មX៣០ម និងជម្រើសទី៤ ផ្ទះវីឡាកូនកាត់ទំហ៊ំ៥មX១២ម។
ក្រុមហ៊ុនក៏ផ្តល់ជូននូវជម្រើសសមស្របជាមួយនឹងតម្លៃដ៏សមរម្យ ដល់អតិថិជន ដោយផ្តល់នូវការបង់ប្រាក់ដោយគ្មានការប្រាក់រហូតដល់រយៈពេល៣ឆ្នាំ។ ឆ្លងកាត់ការបើកលក់សាកល្បងមួយសប្តាហ៍កន្លងមកនេះ ក្រុមហ៊ុនបានលក់អស់ប្រមាណ៥០% លើសពីការរំពឹងទុក។លើសពីនេះ អតិថិជនរបស់អាម៉ូរី បានបង្ហាញពីការសប្បាយចិត្តដោយទទួលបាននូវតម្លៃពិសេស ហើយថែមទាំងទទួលបានការប្រូមូសិនពិសេស ទិញដី១ឡូតិ៍ថែមដី១ឡូតិ៍។
គួរបញ្ជាក់ផងដែរថា អាម៉ូរី គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មទាំងស្រុងទៅលើវិស័យអចលនទ្រព្យ ដែលរួមមានការលក់ និងជួលអចលនទ្រព្យសម្រាប់លំនៅឋាន និងពាណិជ្ជកម្ម ការលក់គម្រោងវិនិយោគ ការវាយតម្លៃអចលនទ្រព្យ ការស្រាវជ្រាវលើវិស័យអចលនទ្រព្យ និងការពិគ្រោះយោបល់លើវិស័យនេះជាដើម។ល។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង លោកស្រី ស៊ី ម៉ាន់ឌី ជំនួយការអគ្គនាយក ទូរស័ព្ទ៖ 089 999 996 ៕