(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗ ដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។ ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដើម្បីបំពេញទស្សនកិច្ចនៅចិន រយៈពេល៤ថ្ងៃ (ចុចអាន)
២៖ កម្ពុជានឹងពន្យល់ស្នងការពាណិជ្ជកម្មអឺរ៉ុប អំពីផែនការ និងវិធានការរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងលំហរនយោបាយ និងសេរីភាពសារព័ត៌មាន ក្រោយយកពន្ធអង្ករ (ចុចអាន)
៣៖ លោក សួន សេរីរដ្ឋា ចេញមុខវាយប្រហារលោក សម រង្ស៉ី ដែលធ្វើនយោបាយ ដើម្បីឱ្យបរទេសដាក់ទណ្ឌកម្មសម្លាប់កសិករខ្មែរ (Video Inside) (ចុចអាន)
៤៖ កម្ពុជាបញ្ជាក់ជាថ្មីប្រាប់អូស្រ្តាលី អំពីការមិនអនុញ្ញាតឱ្យកងទ័ពបរទេស មានវត្តមាននៅលើទឹកដីខ្មែរ (ចុចអាន)
៥៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមានសារព័ត៌មានមួយចំនួន ចំពោះការប្រើប្រាស់ពាក្យ «របបក្រុងភ្នំពេញ ឬរបបលោក ហ៊ុន សែន» (ចុចអាន)
៦៖ រដ្ឋាភិបាលកម្ពុជាថ្កោលទោសបណ្តាក្រុមហ៊ុនបង្គន់ ដោយប្រើរូបភាពប្រាសាទខ្មែរ និងទាមទារឲ្យក្រុមហ៊ុន Amazon បញ្ឈប់ជាបន្ទាន់នូវការលក់របស់ខ្លួន (ចុចអាន)
៧៖ កូដអង្ករកម្ពុជា៤ប្រភេទ ត្រូវបានអឺរ៉ុបកំណត់ឲ្យបង់ពន្ធ ក្រៅពីនេះអាចនាំចេញបានដោយមិនគិតពន្ធ, កម្ពុជាខាតប្រហែល៥០លានដុល្លារ ពីការបង់ពន្ធអង្ករ (ចុចអាន)
៨៖ អឺរ៉ុបសម្រេចយកពន្ធនាំចូលអង្កររបស់កម្ពុជា និងមីយ៉ាន់ម៉ា រយៈពេល៣ឆ្នាំ ចាប់អនុវត្តចាប់ពីថ្ងៃទី១៨ ខែមករាតទៅ (ចុចអាន)
៩៖ ឯកអគ្គរដ្ឋទូតចិន៖ ទំនាក់ទំនងល្អ, ស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគល្អ ជាមូលហេតុចម្បងនាំឲ្យវិនិយោគិនចិនបណ្តាក់ទុននៅកម្ពុជា (ចុចអាន)
១០៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសកម្ទេចក្រុមប្រឆាំង បើអឺរ៉ុបដាក់ទណ្ឌកម្មលើកម្ពុជា (ចុចអាន)