(ប៉ោយប៉ែត)៖ បន្ទាប់ពីទទួលបានការគាំទ្រ ជាបន្ដបន្ទាប់ពីសំណាក់អតិថិជន យីហោដែលបង្កើតដោយកូនខ្មែរគឺ ស៊ុបចង្កាក់ (Volcano) បានបន្ដពង្រីកខ្លួនបងន្ថែមទៀតហើយ នៅក្នុងប្រទេសកម្ពុជា។
ជាក់ស្ដែងសាខាថ្មី ស្ថិតនៅក្រុងប៉ោយប៉ែត ត្រូវបានបើកសម្ភោធជាផ្លូការ។ ដើម្បីអបអរសារទរការបើកសាខាថ្មីនេះ Volcano ក៏បានផ្ដល់ជូនកាដូពិសេសដល់អតិថិជនផងដែរគឺ អតិថិជននឹងទទួលបានការបញ្ចុះម្លៃចំនួន២០% រយៈពេល១០ថ្ងៃផងដែរ។
ស៊ុបចង្កាក់ Volcano បានផ្ដល់ការងារជូនប្រជាពលរដ្ឋកម្ពុជា យ៉ាងច្រើនកុះករ។ លើសពីនេះបានជួយជាសប្បុរសធម៌ ដល់សង្គមជាតិកម្ពុជាផងដែរ។
ស៊ុបចង្កាក់ Volcano មានចំណុចពិសេសជាច្រើន ដែលធ្វើឲ្យអតិជនទទួលការគាំទ្រដូចជា៖ រសជាតិទឹកស៊ុនធ្វើឡើងដោយខ្លួនឯង មិននាំចូលពីបរទេស, ផ្ដោតលើគុណភាពអនាម័យជាចម្បង, ការតុបតែងហាងមានភាពទាក់ទាញ និងស្រស់ស្អាត និងសេវាកម្មល្អ រហ័សទាន់ចិត្ត។
សូមបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះស៊ុបចង្កាក់ Volcano បានពង្រីកខ្លួនបានចំនួន២១សាខាហើយក្នុងប្រទេសកម្ពុជា និងបើកឲ្យប្រជាពលរដ្ឋមានសិទ្ធិធ្វើអាជីវកម្មបន្ដផងដែរ៕