(ភ្នំពេញ)៖ កន្លែងស្ប៉ាដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទទួលបានការម៉ាស្សាលក្ខណៈព្យាបាលដ៏ល្អឥតខ្ចោះ ដែលអាចផ្តល់ជូនអតិថិជន ក្នុងការបន្ធូរអារម្មណ៍ ដើម្បីបំបាត់ភាពនឿយហត់ អស់កម្លាំង ក៏ដូចជាកាត់បន្ថយភាពតានតឹង ឈឺដៃជើង ឈឺសន្លាក់ បន្ទាប់ពីបំពេញភារកិច្ចការងារប្រចាំថ្ងៃនោះ បានបើកដំណើរការហើយ នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ គឺ «សមថ ស្ប៉ា» ដែលមានទីតាំងនៅ ក្នុងរាជធានីភ្នំពេញ។
«សមថ ស្ប៉ា» គឺបានផ្តោតតែទៅលើការស្ប៉ាតែមួយគត់ ហើយមានលក្ខណៈប្លែកពីស្ប៉ាដទៃទៀត គឺមានការម៉ាស្សាបញ្ជូលគ្នារវាងក្បាច់ខ្មែរបុរាណ ក្បាច់របស់ប្រទេសបាលី មូរ៉ូកូ និងឥណ្ឌា។ «សមថ ស្ប៉ា» មិនត្រឹមតែជាកន្លែងម៉ាស្សា ដែលមានគុណភាពខ្ពស់នោះទេ ថែមទាំងមានការផ្តល់នូវសេវាកម្មដ៏ល្អឯកមួយ ជូនដល់អតិថិជន គឺរាល់អតិថិជនទាំងអស់ ដែលនៅក្នុងរាជធានីភ្នំពេញ «សមថ ស្ប៉ា» និងទៅយកដល់ទីកន្លែង និងជូនទៅគេហដ្ឋានវិញដោយសុវត្ថិភាព ដោយមិនគិតថ្លែសេវានោះទេ។
លោកស្រី ហ៊ុល ស្រីស្រស់ ជាអគ្គនាយិការនៃ «សមថ ស្ប៉ា» បានឱ្យដឹងថា ការបង្កើត «សមថ ស្ប៉ា» នេះដោយសារតែ លោកស្រីជាអ្នកដែលចូលចិត្តវិស័យខាងស្ប៉ា ហើយដោយមើលឃើញថា តម្រូវការនៃការស្ប៉ា ជាពិសេសនៅរាជធានីភ្នំពេញ គឺមានច្រើន ទើបលោកស្រីបានសម្រេចចិត្តបង្កើតជាស្ប៉ានេះឡើង។ «សមថ ស្ប៉ា» នេះ បានផ្តោតតែទៅលើការស្ប៉ាតែមួយគត់ ហើយមានលក្ខណៈប្លែកពីស្ប៉ាដទៃទៀតផងដែរ ហើយចំពោះបុគ្គលិកដែលបំរើការនៅកន្លែងស្ប៉ានេះ សុទ្ធតែទទួលបានការបណ្តុះបណ្តាលពី គ្រូជំនាញមកពីក្រៅប្រទេសផងដែរ។
លោកស្រីបានបន្ថែមទៀតថា «សមថ ស្ប៉ា» មានគោលដៅផ្តល់ជូនអតិថិជន នូវបទពិសោធន៍ ដែលប្លែកជាងគេ ហើយមានតែមួយគត់ ដែលបានផ្តល់ជូននូវភាពស្រស់ស្រាយ តាមរយៈកាម៉ាស្សាដ៏ល្អឥតខ្ចោះ ធ្វើឲ្យអតិថិជនអ្នកមានលំនឹងរវាងរាងកាយ និងទទួលបានស្មារតីល្អយ៉ាងពិតប្រាកដ។
«សមថ ស្ប៉ា» មានលក្ខណៈពិសេសប្លែក ធានាបាននូវអនាម័យស្អាត ផាសុកភាព ទីតាំងងាយស្រួល និងសេវាកម្មល្អឥតខ្ចោះ និងមានគ្រឿងបរិក្ខារទំនើបទាន់សម័យ ផលិតផលប្រើប្រាស់ ប្រកបដោយគុណភាពខ្ពស់ បន្ទប់ធំទូលាយ គ្មានសំលេងឡូឡា ភ្លើង និងក្លិន រួមផ្សំជាមួយនឹងរចនាបថប្រណីតបែបថ្មី ដែលបង្កើតនូវបរិយាកាសស្ងប់ស្ងាត់ និងសាកសមបំផុតសម្រាប់អតិថិជន ដែលមានបំណងចង់ប្តូរបរិយាកាស មកបន្ធូរអារម្មណ៍ដើម្បីបំបាត់ភាពនឿយហត់ អស់កម្លាំង ក៏ដូចជាកាត់បន្ថយភាពតានតឹង បន្ទាប់ពីបំពេញភារកិច្ចការងារប្រចាំថ្ងៃផងដែរ។
លោកស្រីបានបន្ថែមថា នៅក្នុង «សមថ ស្ប៉ា» ចំពោះសម្ភារស្ប៉ាទាំងអស់ គឺបានផ្តោតសំខាន់ទៅលើគុណភាពខ្ពស់ជាចម្បង ហើយចំពោះតម្លៃវិញ មិនខ្ពស់ជាងគេនោះទេ ដោយឡែកចំពោះផលិតផលទាំងអស់ គឺមានគុណភាពខ្ពស់ជាងគេ។
លោកស្រីក៏បានបង្ហាញក្តីរំពឹងខ្ពស់ថា ចំពោះរាល់អថិតិជន ដែលបានមកទទួលការម៉ាស្សារនៅ សមថ ស្ប៉ា និងអាចបំបាត់នូវរាល់ភាពនឿយហត់ ភាពតានតឹង និងទទួលបាននូវសេចក្តីសុខយ៉ាងពិតប្រាកដផងដែរ។
សូមបញ្ជាក់ថា «សមថ ស្ប៉ា» មានទីតាំង ស្ថិតនៅផ្ទះលេខ៧ ផ្លូវ២៧៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការម៉ន រាជធានីភ្នំពេញ ជាប់វត្តលង្ការ។ ព័ត៌មានលម្អិតពី សមថ ស្ប៉ា ០២៣ ២១០ ២៧៨ , ០៩៦ ៥៧៥១ ២៧៨, ០៧៧ ៧៥១ ២៧៨ Website: www.samathaspa.com , E-mail: [email protected]៕