(វែល្លីងតុន-ណូវែលហ្សេឡង់)៖ ប្រជាពលរដ្ឋខ្មែរ-ណូវែលហ្សេឡង់ ដែលកំពុងរស់នៅរដ្ឋធានីវែល្លីងតុន, ទីក្រុងផាមឺស្តុនណត និងទីក្រុងក្រៃឆឺត ប្រមាណជិត២០០នាក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ បានជួបជុំគ្នាច្រើនកុះករ ដើម្បីប្រារព្ធពិធីអបអរសាទរបុណ្យជាតិ ខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០១៩) យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុត ក្នុងនាមមហាគ្រួសារខ្មែរតែមួយ។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសមាគមទ្រទ្រង់វប្បធម៌ខ្មែរ រដ្ឋធានីវែល្លីងតុន ប្រទេសណូវែលហ្សេឡង់ ដែលមានលោក លុន ទ្រី ជាប្រធានសមាគម ក្រោមអធិបតីភាព លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់។
ក្នុងនោះក៏មានការចូលរួមពី លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌, លោកបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ និងមានការចូលរួមពីប្រតិភូអមដំណើរ មកពីព្រះរាជាណាចក្រកម្ពុជា មួយចំនួនទៀតផងដែរ។
បន្ថែមពីភ្ញៀវជនជាតិខ្មែរ ក៏ភ្ញៀវកិត្តិយសបរទេសដូចជា លោក Brett Hudson, សមាជិកសភានៃប្រទេសណូវែលហ្សេឡង់ (Member of Parliament) ដែលបានអញ្ជើញចូលក្នុងកម្មវិធីនេះ៕