Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅថ្ងៃទី២០ ខែមករា ក្បួនចល័តទ័ពតាមរថយន្តឆ្លងកាត់ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ស្ពឺ ពីកងពលតូចអន្តរាគមន៍លេខ១៤ ដើម្បីត្រៀមចូលរួម ពិធីថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

19-01-2019 13:17

(ភ្នំពេញ)៖ កងពលតូចអន្តរាគមន៍លេខ១៤ នៃកងទ័ពជើងគោក នឹងធ្វើការចល័តទ័ពតាមក្បួនរថយន្ត តាមផ្លូវជាតិលេខ៥ ឆ្លងកាត់ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រុងកំពង់ឆ្នាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ទៅកាន់កងពលតូចលេខ៩៩ ស្នាក់នៅរយៈពេល៥ថ្ងៃ ដើម្បីត្រៀមចូលរួមពិធី ថ្ងៃបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក លុះដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ចប់កម្មវិធីត្រឡប់មកអង្គភាពវិញ។

នេះបើតាមសេចក្តីជូនដំណឹង របស់មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ១៤ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។

ទន្ទឹមគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹង ស្តីពីការចល័តអាវុធ និងរថពាសដែក ពីបញ្ជាការដ្ឋានអង្គរក្ស ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីអបអរសាទរ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។

ដើម្បីចូលរួមអបអរសាទរពិធីខួបគម្រប់២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី១៩ មករា ឆ្នាំ២០១៩ បញ្ជាការដ្ឋានអង្គរក្ស ត្រូវចល័តអាវុធនិងរថពាសដែក ពីក្រុងតាខ្មៅ ខេត្តកណ្តាល នៅទីតាំងប្រារព្ធពិធី ធ្វើដំណើរតាមផ្លូវព្រែកហូរ មហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) បន្តកាត់ផ្លូវ២១៧ (ផ្លូវរោងចក្រកែវ) ផ្លូវព្រៃស ឆ្លងផ្លូវជាតិលេខ៤ តាមផ្លូវប្រទះឡាង ឆ្លងផ្លូវដែកបត់ស្តាំតាមផ្លូវបេតុង តំបន់សេដ្ឋកិច្ចពិសេស ដល់ផ្លូវ ជាតិលេខ៤ បទស្តាំឆ្ពោះទៅបញ្ជាការដ្ឋានកងទ័ពជើងគោកតែម្តង ពេលចប់ពិធីខួបគម្រប់២ឆ្នាំ បញ្ជាការដ្ឋានអង្គរក្សនឹងចល័តអាវុធ និងរថពាសដែក ពីទីតាំងប្រារព្ធពិធីតាមតម្រាយផ្លូវដដែល ចូលទៅបញ្ជាការដ្ឋាន អង្គរក្សវិញ៕