(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតី ក្នុងពិធីកាត់វិញ្ញាសាប្រឡងវិញ្ញាបនបត្រពុទ្ធិកមហាបឋមវិជ្ជា (សាលាបាលីរង) ទូទាំងប្រទេស នៅមណ្ឌលភ្នំពេញ។
ក្នុងនោះក៏មានការចូលរួម និងនិមន្តយាងពី សម្តេចព្រះមហាសុមេធា ធិបតីកិត្តិឧទ្ទេស បណ្ឌិត នន្ទ ង៉ែត សម្តេចព្រះអគ្គាធិការ សម្តេចព្រះរាជាគណៈព្រះតេជគុណ, លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងបេក្ខសមណ និងបេក្ខជន នៅមណ្ឌលរាជធានីភ្នំពេញ ចំនួន៧៤១អង្គ/នាក់ មាន៣០បន្ទប់។
សូមជម្រាបថា សម្រាប់បេក្ខសមណ និងបេក្ខជន សរុបទូទាំងប្រទេសមានចំនួន៤៣៨១អង្គ/នាក់ ស្មើនឹងចំនួនបន្ទប់១៨០បន្ទប់ កើនឡើងបេក្ខសមណ បេក្ខជន ៦អង្គ/នាក់និង០៣បន្ទប់ ចែកចេញជា (១៥មណ្ឌល)៕