ទស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍ខ្សែកាប Fresh News ប៉ុស្តិ៍លេខ៧៦, តាមរយៈ Smart TV, កុំព្យូទ័រ និងលើទូរស័ព្ទដៃ
(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ ក្រសួងពាណិជ្ជកម្ម ហៅការសម្រេចយកពន្ធលើអង្ករកម្ពុជាពី EU ជាអាវុធសម្លាប់កសិករខ្មែរ និងប្រកាសតវ៉ាតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ (ចុចអាន)
២៖ អ្នកនាំចេញអង្ករកម្ពុជា៖ ប្រជាពលរដ្ឋអឺរុប ដែលជាអ្នកទទួលទានអង្ករនិងគាំទ្រអង្ករកម្ពុជា ជាអ្នកខាតបង់ធំជាងគេក្រោយអឺរ៉ុបយកពន្ធលើអង្ករកម្ពុជា (ចុចអាន)
៣៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមានសារព័ត៌មានមួយចំនួន ចំពោះការប្រើប្រាស់ពាក្យ «របបក្រុងភ្នំពេញ ឬរបបលោក ហ៊ុន សែន» (ចុចអាន)
៤៖ ឯកអគ្គរដ្ឋទូតចិន៖ ទំនាក់ទំនងល្អ, ស្ថេរភាពនយោបាយ និងបរិយាកាសវិនិយោគល្អ ជាមូលហេតុចម្បងនាំឲ្យវិនិយោគិនចិនបោះទុនវិនិយោគនៅកម្ពុជា (ចុចអាន)
៥៖ រដ្ឋាភិបាលកម្ពុជាថ្កោលទោសបណ្តាក្រុមហ៊ុនបង្គន់ ដោយប្រើរូបភាពប្រាសាទខ្មែរ និងទាមទារឲ្យក្រុមហ៊ុន Amazon បញ្ឈប់ជាបន្ទាន់នូវការលក់របស់ខ្លួន (ចុចអាន)
៦៖ សម្តេចតេជោ ហ៊ុន សែន អរគុណជាថ្មីដល់ជនរួមជាតិ និងបក្សនយោបាយទាំងអស់ ដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាកាន់តែមានឱកាសអភិវឌ្ឍនប្រទេសជាតិ (ចុចអាន)
៧៖ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន រយៈពេល៤ថ្ងៃ (ចុចអាន)
៨៖ ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិននាថ្ងៃអាទិត្យនេះ ជាដំណើរទស្សនកិច្ចផ្លូវការលើកទី៦ហើយ (ចុចអាន)
៩៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កោតសរសើរនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានរៀបចំសន្និសីទអន្តរជាតិលើកទី២ ស្តីពីកិច្ចព្រមព្រៀង MRA នៅរាជធានីភ្នំពេញ ប្រកបដោយលទ្ធផលផ្លែផ្កា (ចុចអាន)
១០៖ រដូវប្រាំងឆ្នាំនេះកម្ពុជាទទួលរងអាកាសធាតុក្ដៅខ្លាំង! ក្រសួងការងារ ណែនាំឱ្យម្ចាស់រោងចក្ររក្សាទឹកទុកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ និងប្រុងប្រយ័ត្នឱ្យបានហ្មត់ចត់ (ចុចអាន)
១១៖ ក្រសួងរ៉ែ អះអាងថា ក្រុមហ៊ុនចិនធ្វើអាជីវកម្ម នៅតំបន់ភ្នំស្វាយសាមសិប មិនមែននៅភ្នំឈើកាច់ទេ (ចុចអាន)
១២៖ មេការជនជាតិចិនរបស់មន្ទីរពេទ្យ «វ៉ិចតូរៀ» ដែលបង្ខំឲ្យនារីម្នាក់វះកាត់ និងបង្ខាំងម្តាយព្រោះគ្មានលុយបង់ថ្លៃព្យាបាល ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ (ចុចអាន)
១៣៖ អគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួន៤ ឲ្យមកទូទាត់បំណុលពន្ធ ដែលជំពាក់រដ្ឋ (ចុចអាន)
១៤៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការចល័តអាវុធ និងរថពាសដែក ពីបញ្ជាការដ្ឋានអង្គរក្ស ក្នុងក្រុងតាខ្មៅ ដើម្បីអបអរសាទរ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (ចុចអាន)
១៥៖ អបអរសាទរ! កម្ពុជាទទួលបានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ានចំនួន ១៨ ពីអាស៊ាន (ចុចអាន)
១៦៖ សម្តេចក្រឡាហោម ស ខេង៖ រយៈពេល៣ឆ្នាំនេះ កម្ពុជាបានកាត់បន្ថយគ្រោះថ្នាក់ជិត២ពាន់លើក ក្រោយរឹតបន្តឹងច្បាប់ចរាចរណ៍ (ចុចអាន)
១៧៖ ប្រទេសទាំង១០នៅអាស៊ានទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេ ក្នុងចំណោមភ្ញៀវអន្តរជាតិមកអាស៊ាន ១២៩លាននាក់ (ចុចអាន)
១៨៖ យុទ្ធសាស្ត្រ សម រង្ស៊ី ឆ្ពោះទៅរកអតីតកាល រីឯក្រុម កឹម សុខា និង គង់ គាំ ស្ថិតក្នុងយុទ្ធសាស្ត្រឆ្ពោះទៅអនាគតកាល (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ មានការអះអាងថា លោក គីម ជុងអ៊ុន គ្រោងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម មុនជំនួបកំពូល ត្រាំ-គីម លើកទីពីរត្រូវរៀបចំឡើង (ចុចអាន)
២៖ មន្រ្តីការទូតជើងចាស់អាល្លឺម៉ង់ព្រមាន អ៊ីរ៉ង់ថាកំពុងនាំទុក្ខដាក់ខ្លួនកាន់តែធ្ងន់ តាមរយៈការធ្វើចារកម្មនៅអឺរ៉ុប (ចុចអាន)
៣៖ លោក ដូណាល់ ត្រាំ លុបចោលទស្សនកិច្ចទៅក្រៅប្រទេសរបស់ប្រធានសភាបក្សប្រជាធិបតេយ្យ ដោយសារការបិទរដ្ឋាភិបាល (ចុចអាន)
៤៖ លោក ដូណាល់ ត្រាំ ទើបបង្ហាញផែនការថ្មីៗក្នុងការពង្រាយមីស៊ីលបន្ថែមទៀត ដើម្បីការពារសុវត្ថិភាពទឹកដីអាមេរិកពីសត្រូវវាយប្រហារ (ចុចអាន)
៥៖ សមត្ថភាពមីស៊ីលផ្លោងរបស់កូរ៉េខាងជើង និងអ៊ីរ៉ង់ នៅតែជាបញ្ហាធំសម្រាប់អាមេរិក (ចុចអាន)
៦៖ មនុស្ស២១នាក់ស្លាប់ និង៦៨នាក់របួស នៅក្នុងករណីបំផ្ទុះគ្រាប់បែកកក្រើករដ្ឋធានីនៃប្រទេសកូឡុំប៊ី! (ចុចអាន)
៧៖ ទីក្រុងញូយ៉កកំពុងប្រឈមមុខបញ្ហាធំ ដោយសារតែការបិទរដ្ឋាភិបាលអាមេរិក (ចុចអាន)
៨៖ បោះឆ្នោតលើកទីពីរឬអត់? ប្រជាជនអង់គ្លេសមួយចំនួន កំពុងបំផុសឲ្យមានការបោះឆ្នោត Brexit លើកទីពីរតាមរយៈចលនា RemainerNow (ចុចអាន)