(ភ្នំពេញ)៖ ខណៈបរិបទសង្គមមានការវិវឌ្ឍន៍យ៉ាងខ្លាំង មនុស្សទូទាំងសកលលោកមានភាពស្មុគស្មាញច្រើន ដែលងាយធ្វើឲ្យឲ្យប៉ះពាល់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ជាពិសេសវាបានធ្វើឲ្យប្រជាជនខ្មែរមួយចំនួន ប្រឈមនឹងការគិតច្រើន ជាមួយបញ្ហារស់នៅរបស់ខ្លួន រហូតឈានដល់ការប្រព្រឹត្តអំពើមិនល្អ ផ្សេងៗមកលើខ្លួនឯង និងមនុស្សជុំវិញ។

ដោយទង្វើទាំងអស់នេះហើយ ទាមទារឲ្យមនុស្សម្នាក់ៗត្រូវមានការអប់រំផ្លូវចិត្ត តាមរយៈការយល់ដឹងបន្ថែម និងសមាធិ ដើម្បីសុខភាពផ្លូវចិត្ត និងជាធម្មឱសថព្យាបាលបញ្ហាផ្លូវចិត្តបានយ៉ាងល្អប្រសើរ សម្រាប់មនុស្សគ្រប់រូបយកទៅអនុវត្តផងដែរ។


ដោយមើលឃើញពីមូលហេតុទាំងនេះ ក្រុមហ៊ុន អ័រគីដេវីឡា បានរៀបចំកម្មវិធីបណ្តុះបណ្តាល «វិធីរកដំណោះស្រាយគ្រប់គ្រងភាពស្មុគស្មាញ» នៅការិយាល័យលក់ Orkide TK Gallery នាថ្ងៃទី26 ខែមករា ឆ្នាំ2019 ខាងមុខនេះ ដែលចាប់ផ្តើមពីម៉ោង 3:00 រសៀល រហូតដល់ម៉ោង 5:00 ល្ងាច ។ កម្មវិធីនេះបណ្តុះបណ្តាលដោយព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព គង់នៅវត្តគល់ទទឹង។

*បញ្ជាក់: នេះជាលើកទី7ហើយដែលក្រុមហ៊ុន អ័រគីដេ វីឡា បានផ្តល់ឱកាសជូនដល់អតិថិជន និងភ្ញៀវកិត្តិយសចូលរួមសិក្សាស្វែងយល់ពីវគ្គបណ្តុះបណ្តាលនេះ។ ទទួលចុះឈ្មោះដោយសេរីចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ សៅរ៍ ទី 26 ខែ មករា ឆ្នាំ2019 ដោយពុំមិនគិតថ្លៃឡើយ។ ដោយចំនួនមានកំណត់ សិទ្ធិអាទិភាពផ្តល់ជូនអតិថិជនអ័រគីដេវីឡា ប៉ុណ្ណោះ. សូមអរគុណ!
ទូរស័ព្ទ៖ 085 999 809