(ភ្នំពេញ)៖ ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារជាភរិយា និងកូនៗ នៃការបាត់បង់លោក ខឹម ទាង សមាជិកក្រុមប្រឹក្សាសង្កាត់ឫស្សីកែវ ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ដែលត្រូវនិងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៩៖៥នាទីយប់ ក្នុងជន្មាយុ ៧៧ឆ្នាំដោយជរាពាធ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវស្ដីទី បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងរួមដំណើរដោយលោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌផងនោះ បានពាំនាំយកបច្ច័យមកចូលរួមគោរព «វិញ្ញាណក្ខន្ធ» ស្ថិតនៅឯគេហដ្ឋាន ក្នុងភូមិបឹងសាឡាង (ខាងត្បូងវីឡាទួលសង្កែ២០០ម៉ែត្រ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេង ខ្សឹបខ្សួល រំជួលចិត្តដ៏សែនក្រៀមក្រំ យ៉ាងក្រៃលែងនេះ លោក ជុំ បាយ័នវិបុល និងលោកស្រី អាន ផល្លា ព្រមទាំងមន្ត្រីចំណុះសាលាខណ្ឌឫស្សីកែវទាំងអស់ សូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់ក្រុមប្រឹក្សាសង្កាត់ឫស្សីកែវ ដែលនេះគឺជាការបាត់បង់មន្ត្រី បានរួមចំណែកធ្វើពលិកម្មរាល់គ្រប់សកម្មភាពសព្វបែបយ៉ាង ដោយមិនគិតពីការនឿយហត់។
ក្រៅពីចូលរួមបច្ច័យបុណ្យដល់ក្រុមគ្រួសារសព លោក ខឹម ទាង ក្រុមប្រឹក្សាសង្កាត់ឫស្សីកែវ ចំនួនជិត១លានរៀល ក្នុងមរណទុក្ខដ៏សែនក្តុកក្តួលនេះ ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ស្ដីទី រួមនិងមន្ត្រីក្រោមឱវាទ សូមឧទ្ទិសបួងសួងដ ល់ដួងវិញ្ញាណក្ខន្ធ លោក ខឹម ទាង បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗ ជាតិកុំបីឃ្លៀងឃ្លាតឡើយ៕