(ភ្នំពេញ)៖ ខ្ញុំបាទ អង មង្គល ត្រូវជាស្វាមី និងជាតំណាងឲ្យក្រុមគ្រួសារសពលោកជំទាវ អ៊ុ ស៊ីថា (ហៅអ៊ុយ៉ាំ) ដែលបានធ្វើមរណកាល កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៥៖២០នាទីរសៀល ក្នុងជន្មាយុ៦២ឆ្នាំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមសម្តែងនូវកត្តញ្ញូតាធ៌មដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្តេច និងលោកជំទាវ ឯកឧត្តម និងលោក លោកស្រី ដែលបានផ្ញើសាររំលែកទុក្ខ និងបានអញ្ជើញចូលរួមផ្តល់មហាកិត្តិយសក្នុងពិធីបុណ្យសពលោកជំទាវ អ៊ុ ស៊ីថា (ហ៊ៅអ៊ុយ៉ាំ) ទៅតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា។
វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេច និងលោកជំទាវ ឯកឧត្តម និងលោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋគឺជាសក្ខីភាព បញ្ជាក់នូវទឹកចិត្តស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះខ្ញុំបាទ ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចបាននូវសមានចិត្តដ៏ប្រពៃថ្លៃថ្លារបស់សម្តេច និងលោកជំទាវ ឯកឧត្តម និងលោកជំទាវ លោក លោកស្រីនិងបងប្អូនប្រជាពលរដ្ឋបានឡើយ។
តាងនាមក្រុមគ្រួសារសពយើងខ្ញុំទាំងមូល ខ្ញុំបាទសូមលើកហត្ថប្រណម្យ បង្គំវន្ទាបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី មានព្រះពុទ្ធ ព្រះធ៌ម ព្រះសង្ឃនិងគុណបុណ្យបារមីទេវតា ឥន្ទ ព្រហ្ម វត្ថុស័កសិទ្ធិគ្រប់ទិសទី ពិសេសទសបារមីដ៏ខ្លាំងពូកែ ដែលលោកថែរក្សាការពារទឹកដី ព្រះរាជាណាចក្រកម្ពុជាទាំងមូល សូមប្រោសប្រទានពរជ័យសិរីសួរស្តីមហាប្រសើរជូនចំពោះសម្តេច និងលោកជំទាវ ឯកឧត្តម និងលោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបានប្រកបដោយសេចក្តីសុខចំរុងចំរើន មានជន្មាយុយឺនយូរជារយវស្សា និងសូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លៀតឡើយ៕