(ភ្នំពេញ)៖ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន បុរី ប៉េង ហួត បានសម្រេចបើកគម្រោងថ្មី ៤គម្រោងព្រមគ្នា ជាមួយនឹងការបញ្ចុះតម្លៃពិសេស រហូតដល់ ១០% ដែលមានសុពលភាពត្រឹមដំណាច់ ខែមករា ឆ្នាំ២០១៩ នេះតែប៉ុណ្ណោះ។
គម្រោងថ្មីទាំង៤ ស្ថិតនៅលើតំបន់សក្តានុពលខ្លាំងដោយឡែកពីគ្នា ដែលរួមមាន គម្រោងដឹស្តា ដាយមិន ២ ទីតាំងនៅតាមបណ្តោយមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) គម្រោងដឹស្តា មេរាហ្គាដិន តាមបណ្តោយផ្លូវ ៥០ ម៉ែត្រ (ផ្លូវក្រវាត់ក្រុងទី ២) នៅក្បែរផ្សារទំនើបអ៊ីអន៣ ចំងាយត្រឹមតែ៣ នាទី ប៉ុណ្ណោះពីមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) គម្រោងដឹស្តាផ្លាទីនីម ម៉ាស្ទើរី និង គម្រោងដឹស្តាផ្លាទីនីម រ៉ូសវីល មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងគម្រោងធំ ហ្រ្គេនស្តាផ្លាទីនីម (តំបន់បឹងស្នោរ) ។
សម្រាប់គម្រោងថ្មីដឹស្តា ដាយមិន ២ ស្ថិតក្នុងទីក្រុងរណប ផ្លូវ៦០ម៉ែត្រ គ្របដណ្តប់លើវិសាលភាពផ្ទៃដីដ៏ធំ និងជាគម្រោងមួយដែលលេចធ្លោជាងគេក្នុងតំបន់ពាណិជ្ជកម្ម រួមមានទាំងក្លឹបហាត់ប្រាណ អាងហែលទឹក ខុនដូ ផ្សារទំនើបភីអេច ដាយមិនផ្លេស សាលសនិ្នសីទសម្រាប់រៀបចំអាពាហ៍ពិពាហ៍ និង ប្រារព្ធពិធីផ្សេងៗ រួមទាំងអគារពាណិជ្ជកម្មផងដែរ ។ ក្នុងតំបន់នេះ មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច មានផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ជាច្រកសេដ្ឋកិច្ច តភា្ជប់ទៅកាន់ផ្លូវជាតិលេខ ២ និង លេខ ៣ បានយ៉ាងលឿន។
ចំណែកឯគម្រោងដឹស្តា មេរាហ្គាដិន ជាគម្រោង ស្ថិតក្នុងទីប្រជុំជនថ្មីមួយ ភាគខាងត្បូងរាជធានីភ្នំពេញ ដែលមាន ចំងាយត្រឹមតែ៣ នាទីប៉ុណ្ណោះ ពីមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) នៅក្បែរផ្សារទំនើបអ៊ីអន៣ គ្របដណ្តប់លើផ្ទៃដីរហូតដល់៤០ ហិចតា។
គម្រោងនេះផ្ទាល់ ត្រូវបានអភិវឌ្ឍជាសហគមន៍ធម្មជាតិពណ៌បៃតងមួយ ដែលមានសួនច្បារធំទូលាយ ថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការក្នុងតំបន់។
ចំពោះគម្រោងដឹស្តាផ្លាទីនីម ម៉ាស្ទើរី និង គម្រោងដឹស្តាផ្លាទីនីម រ៉ូសវីល ជាគម្រោងស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោរ) តាមបណ្តោយផ្លូវជាតិលេខ១ ដែលកំពុងតែរីកដុះដាល ទៅដោយផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ ជាពិសេសតំបន់បឹងស្នោរផ្ទាល់តែម្តង។
គម្រោងធំ ហ្គ្រេនស្តាផ្លាទីនីមនេះ បានប្រែក្លាយតំបន់បឹងស្នោ ក្លាយទៅជាតំបន់អភិវឌ្ឍដ៏សម្បូរបែបមួយ ដែលរួមមាន សួនកម្សាន្តបែបអឺរ៉ុប សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សាទំនើប ថែមទៀតផង។
គ្រប់ប្រភេទវីឡាក្នុងគម្រោងទាំង៤ ខាងលើ សុទ្ធសឹងតែ រចនាម៉ូដឡើង ដ៏ល្អឯកដែលផ្អែកទៅលើគុណតម្លៃនៃសោភណ្ឌភាព ជាមួយភាពសមស្របឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និង អឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យ និងផាសុកភាពក្នុងការស់នៅធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ។
សូមបញ្ជាក់ផងដែរថា គម្រោងទាំង៤ខាងលើ សុទ្ធសឹងតែស្ថិតនៅក្នុងតំបន់សក្តានុពល មានភាពទាក់ទាញ និងអំណោយផល សម្រាប់ការរស់នៅ និងវិនិយោគផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected]ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕