(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៦៧៥គ្រឿង រកឃើញល្មើសច្បាប់៤៤៧គ្រឿង(ម៉ូតូ៨២%) អប់រំ១៥១គ្រឿង និងផាកពិន័យ២៩៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៧ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន១,១៤៤គ្រឿង, អប់រំ៦៨គ្រឿង និងផាកពិន័យ២៤០គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦៦,៦៧១គ្រឿង រកឃើញយានយន្តល្មើស១០,៨៩៥គ្រឿង (ម៉ូតូ៨១%) ក្នុងនោះអប់រំ៣,៣៨៥គ្រឿង និងផាកពិន័យ៧,៥១០គ្រឿង៕