Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សប្តាហ៍ក្រោយ ប្រមុខការទូតកម្ពុជា ដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប នៅបែលហ្ស៊ិក

17-01-2019 17:05

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងព្រុចស៊ែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

តាមសេចក្តីប្រកាសនេះ, នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងសមភាគីអឺរ៉ុប នឹងពិភាក្សាគ្នាអំពីវិស័យនៃកិច្ចសហប្រតិបត្តិការមួយចំនួន ដែលមានផលប្រយោជន៍រួម ដើម្បីសម្រេចនូវគោលបំណងរួមមួយ នៃសមាហរណកម្មតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានគម្រោងនឹងជួបទ្វេភាគី ជាមួយឯកឧត្តម ឌីឌ៉្យេរ រ៉េនឌ័រ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងកិច្ចការអឺរ៉ុប របស់បែលហ្ស៊ិក លោកស្រី សេស៊ីលីយ៉ា ម៉ាលស្រ្តុម ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប និងជាមួយប្រធានគណៈប្រតិភូផ្សេងៗទៀត។

បើតាមក្រសួងការបរទេសកម្ពុជា, សហភាពអឺរ៉ុបបានក្លាយជាដៃគូសន្ទនាអាស៊ាន នៅឆ្នាំ១៩៧៧ ហើយចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងតំបន់ទាំងពីរ បានឈានដល់កម្រិតខ្ពស់មួយ ដោយគ្របដណ្តប់លើ វិស័យកិច្ចសហប្រតិបត្តិការជាច្រើន រួមមាននយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម សង្គម និងការតភ្ជាប់ជាដើម។ ឈរលើភាពជាដៃគូជាច្រើនទសវត្សរ៍នេះ កិច្ចព្រមព្រៀងជាច្រើនត្រូវបានចុះហត្ថលេខា ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ទិសដៅអនាគតនៃតំបន់ទាំងពីរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖