(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន បានអះអាងថា មហាអំណាចិននឹងរៀបចំយ៉ាងពិសេស សម្រាប់ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅប្រទេសចិន តាមការអញ្ជើញរបស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នៅសប្ដាហ៍ក្រោយនេះ។
បើតាមការឲ្យដឹងពីលោក វ៉ាង វិនធាន ក្នុងសន្និសីទព័ត៌មាន, សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចនេះនឹងអញ្ជើញជួបជាមួយមេដឹកនាំ៤រូប របស់ប្រទេសចិន រួមមានលោក ស៊ី ជិនភីង ប្រធានាធិបតី, លោក លី ខឺឈាង នាយករដ្ឋមន្ត្រី, ប្រធានសភាប្រជាជនចិន លី ជាំងស៊ូ និងប្រធានសភាពិគ្រោះយោបល់លោក វ៉ាង យ៉ាង។ តាមរយៈជំនួបនេះ គឺបានបង្ហាញថា ចិនបានរៀបចំជាពិសេស សម្រាប់ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន។
ឯកអគ្គរដ្ឋទូតចិនរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ភាគីទាំងពីរកំពុងសហការគ្នាត្រៀមរៀបចំរបៀបវារៈ សម្រាប់ដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបជាមួយមេដឹកនាំ៤រូប របស់ប្រទេសចិន រួមមាន ឯកឧត្តម ស៊ី ជិនភីង ប្រធានាធិបតី ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី ប្រធានសភាប្រជាជនចិន លី ជាំងស៊ូ និងប្រធានសភាពិគ្រោះ យោបល់ឯកឧត្តម វ៉ាង យ៉ាង។ តាមរយៈជំនួបនេះគឺបានបង្ហាញថា ចិនបានរៀបចំជាពិសេស សម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន»។
ក្នុងសន្និសីទព័ត៌មានមួយ ជាមួយអ្នកព័ត៌មានកម្ពុជា និងអ្នកព័ត៌មានចិន ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលទើបចូលបំពេញបេសកកម្មការងារ បានអះអាងថា ទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន លើកនេះ បានបង្ហាញថា ភាគីទាំងពីរបានយកចិត្តទុកដាក់ ទៅលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសចិន និងកម្ពុជា។
សូមបញ្ជាក់ថា លោក វ៉ាន វិនធាន ឯកអគ្គរដ្ឋទូតចិន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន៖ នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន តើឯកឧត្តមរំពឹងថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកដូចម្តេចខ្លះ សម្រាប់ទំនាក់ទំនងកម្ពុជា-ចិន? តើវិស័យអ្វីខ្លះ នឹងត្រូវបានជំរុញបន្ថែមក្នុងដំណើរទស្សនកិច្ច៤ថ្ងៃនេះ?
លោក វ៉ាង វិនធាន បានឆ្លើយតបយ៉ាងដូច្នេះថា៖ តបតាមការអញ្ជើញរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី លី ខឺឈាង, សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនពីថ្ងៃទី២០ ដល់ ២៣ ខែមករា ឆ្នាំ២០១៩។ ខ្ញុំគិតថា ទស្សនកិច្ចលើកនេះបានបង្ហាញថា ភាគីទាំងពីរបានយកចិត្តទុកដាក់ទៅលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសចិន និងកម្ពុជា។ ខ្ញុំចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន លើកនេះទៅកាន់ប្រទេសចិន ជាសេចក្តីផ្តើមមួយល្អសម្រាប់ឆ្នាំ២០១៩។ ខ្ញុំក៏ជ្រាបថានេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ក្រោយការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៦។
ភាគីទាំងពីរកំពុងសហការគ្នាត្រៀមរៀបចំរបៀបវារៈសម្រាប់ដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបជាមួយមេដឹកនាំ៤រូបរបស់ប្រទេសចិន រួមមានឯកឧត្តម ស៊ី ជិនភីង ប្រធានាធិបតី ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី ប្រធានសភាប្រជាជនចិន លី ជាំងស៊ូ និងប្រធានសភាពិគ្រោះយោបល់ឯកឧត្តម វ៉ាង យ៉ាង។ តាមរយៈជំនួបនេះ គឺបានបង្ហាញថាចិនបានរៀបចំជាពិសេស សម្រាប់ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន។
នៅក្នុងដំណើរទស្សនកិច្ចលើកនេះ សម្តេចតេជោ ហ៊ុន សែន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនជាមួយប្រទេសចិន។ ដោយសារតែឯកសារមួយចំនួន កំពុងរៀបចំ ដូច្នេះខ្ញុំមិនអាចប្រកាសនាពេលឥឡូវនេះបានទេ។
យើងសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិននាពេលនេះ នឹងធ្វើទំនុកចិត្តលើផ្នែកនយោបាយ រវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅថែមទៀត ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ នឹងឈានទៅកម្រិតមួយថ្មីទៀត ហើយយើងនឹង ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ហើយនឹងបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តន៍ច្បាប់ នៃប្រទេសទាំងពីរ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា៕