(ភ្នំពេញ)៖ ចាប់ផ្តើមនៃអាជីវកម្មមួយ ទីតាំងពិតជាកត្តាសំខាន់ក្នុងការទាក់ទាញអតិថិជន ឲ្យបានកាន់តែច្រើន ស្របពេលកំនើននៃការវិនិយោគបច្ចុប្បន្ន កាន់តែសក្តានុពល។
ដូចនេះ គម្រោង ដឹ ផាក លែន TK ជាគម្រោងអភិវឌ្ឍន៍ផ្ទះអាជីវកម្មបែបទាន់សម័យរបស់ ជីប ម៉ុង លែន មានទីតាំងស្ថិតតាមបណ្តោយវិថី ម៉ុង ឬទ្ធី ចំងាយកៀកបង្កើយនឹងរង្វង់មូលកាំកូ ដែលជាតំបន់ដែលមានការរស់នៅយ៉ាងច្រើនកុះករ និងជាតំបន់ប៉ូលពាណិជ្ជកម្ម ដែលមានគម្រោងវិនិយោគធំៗ ធនាគារ ផ្សារទំនើបអន្តរជាតិ សាលារៀន មន្ទីរពេទ្យ ជាដើម។
ដោយសារតែលក្ខខ័ណ្ឌទីតាំងដ៏ល្អ បានធ្វើឲ្យគម្រោង ដឹ ផាក លែន TK នេះមានភាពសក្តិសមឥតខ្ចោះ សម្រាប់អាជីវកម្មគ្រប់ប្រភេទ ដូចជា ក្រុមហ៊ុនខ្នាតមធ្យម ភោជនីយដ្ឋាន ហាងកាហ្វេ ហាងលក់ទំនិញ និងភេសជ្ជៈ ហាងលក់សំលៀកបំពាក់ ធនាគារ ។ល។ ជាក់ស្តែងសព្វថ្ងៃនេះ មានភោជនីយដ្ឋាន និងហាងលក់ទំនិញមួយចំនួនបានចាប់ផ្តើមប្រត្តិបត្តិការសេវាកម្មហើយ ។
គម្រោង ដឹ ផាក លែន TK នៅសល់ផ្ទះអាជីវកម្មត្រឹមតែ ៥ផ្ទះចុងក្រោយទៀតតែប៉ុណ្ណោះ។ ក្នុងពេលឆាប់ៗនេះ គម្រោង ខុនដូ ដែលមានច្រើនជាង ២,០០០យូនីត នឹងលេចរូបរាងឡើងនៅកណ្តាលគម្រោងតែម្តង។ ដូចនេះម្ចាស់ផ្ទះអាជីវកម្ម នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ពីការផ្គត់ផ្គង់សេវាកម្ម ដល់អ្នករស់នៅក្នុងគម្រោងទាំងមូល ព្រមទាំងអ្នករស់នៅជុំវិញគម្រោងផងដែរ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ការិយាល័យលក់របស់ ជីប ម៉ុង លែន ឬតាមរយៈលេខទូរស័ព្ទ៖ 061 997888 | 081 997888 | 071 8 997888 ។ Facebook & IG: Chipmongland ៕