(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយល់ព្រមឱ្យក្រសួងទេសចរណ៍ ជ្រេីសរេីសបេក្ខភាពឆ្នើមថ្មីចំនួន៦ ដេីម្បីធ្វេីជាបេក្ខជនចលនាប្រឡងប្រណាំង ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២។ នេះបើយោងតាម លិខិតទីស្តីការគណៈរដ្ឋមន្ត្រី ដែល Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។
នៅក្នុងលិខិតនោះ, ទីស្តីការគណៈរដ្ឋមន្ត្រី បានជម្រាប លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ថា រាជរដ្ឋាភិបាលបានយល់ព្រម ជាគោលការណ៍ឱ្យធ្វើការជ្រើសរើស បេក្ខភាពឆ្នើមថ្មីចំនួន៦ ដែលជាជ័យលាភីទីក្រុងស្អាតថ្នាក់ជាតិ ទទួលបានពិន្ធុខ្ពស់ ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ (សុពលភាព ២០១៨ -២០២១ )ជាបេក្ខជនក្នុងចលនាប្រឡងប្រណាំង ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ ដើម្បីរៀបចំការវាយតម្លៃចាប់ពីដើមឆ្នាំ២០១៩ នេះតទៅ ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្ត្រី៖