អភិបាលក្រុង Brisbane ប្រទេសអូស្ត្រាលី និងពលរដ្ឋខ្មែររស់នៅទីនោះ១៥០នាក់ រួមគ្នាធ្វើពិធីរំឭកខួប៤០ឆ្នាំ នៃទិវាជ័យជម្នះ៧មករា (Video inside)
16-01-2019 18:16
(អូស្ត្រាលី)៖ ប្រជាពលរដ្ឋខ្មែរនៅទីក្រុង Brisbane ក្នុងរដ្ឋឃ្វីនលែន ប្រទេសអូស្ត្រាលី ប្រមាណ១៥០នាក់ រួមជាមួយមន្ត្រីរាជការកម្ពុជា និងថ្នាក់ដឹកនាំមួយចំនួននៃប្រទេសអូស្ត្រាលី បានជួបជុំគ្នាប្រារព្ធពិធីរំឭកខួប ៤០ឆ្នាំ នៃទិវាជ័យជម្នះ៧មករា ស្ថិតក្នុងបរិយាកាសអធិកអធ័ម។
ពិធីជួបជុំគ្នានេះក៏មានការចូលរួមពីលោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្ត្រាលី លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ស៊ូនី វង្សវិសិដ្ឋ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ លោក ហង្ស សុជាតិ ប្រធានសមាគមខ្មែរប្រចាំរដ្ឋឃ្វីនលែន និងមានការចូលរួមពីថ្នាក់ដឹកនាំអូស្ត្រាលីមួយចំនួនទៀត ដូចជា លោក ក្រាហាម ឃ្វឺក (Graham Quirk) អភិបាលក្រុងប្រិសបែន លោក ដាន់ខេន ភិក (Duncan Pegg) សមាជិកសភាសម្រាប់ Stretton និងលោក ហ្គារី ហាដគ្រេវ (Gary Hardgrave) អតីតរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងពហុវប្បធម៌អូស្ត្រាលីផងដែរ៕
សូមទស្សនាវីដេអូ៖