(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ «We DO» ជាយុទ្ធនាការដ៏មុតមាំមួយ ដើម្បីបង្ហាញនូវអត្តសញ្ញាណ ដែលមានទំនុកចិត្តនិងមានភាពរស់រវើក ភ្ជាប់ជាមួយនឹងការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះអតិថិជនរបស់ខ្លួនក្រោមពាក្យថា «Listening, Understanding, Delivering» ។
យុទ្ធនាការ «We DO» នេះ ធ្វើឡើងដើម្បីអបអរដល់ប្រជាពលរដ្ឋ ដែលកំពុងបោះជំហានទៅមុខ និងមានភាពសុទិដ្ឋិនិយម ដើម្បីមានភាពរីកចម្រើនក្នុងឆាកជីវិត។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខគេក្នុងប្រទេស ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានមោទនភាព ដែលបានក្លាយជាដៃគូរដ៏ទុកចិត្ត សម្រាប់អតិថិជនរបស់ខ្លួន ខណៈដែលពួកគាត់កំពុងបន្តការតាំងចិត្ត ដើម្បីសម្រេចបាននូវភាពជោគជ័យបន្ថែមទៀតក្នុងជីវិត។
លោក ហ៊ង វុទ្ធី នាយកផ្នែកអតិថិជន និងទីផ្សាររបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានលើកឡើងថា «យុទ្ធនាការ «We DO» មានន័យថា យើងគឺជាផ្នែកសំខាន់មួយ នៃអតិថិជនរបស់យើង។ អត្តសញ្ញាណរបស់យើង ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តថ្មី Listening, Understanding, Delivering នឹងពង្រឹងការយកចិត្តទុកដាក់របស់យើង ចំពោះអតិថិជន តាមរយៈទំនាក់ទំនងបែបទំនើបកម្មថ្មី ភាពកាន់តែងាយស្រួលជាងមុន និងការច្នៃប្រឌិតថ្មី»។
នៅក្នុងពិភពលោក ដែលមានការប្រាស្រ័យទាក់ទងជាមួយបច្ចេកវិទ្យាខ្ពស់ ក្រុមហ៊ុនព្រូដិនសល ក៏នឹងប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែសម្បូរបែប ដើម្បីបន្តឧត្តមភាពរបស់ខ្លួន ក្នុងការយកចិត្តទុកដាក់ និងការផ្តល់សេវាកម្ម សំដៅយ៉ាងណា ដើម្បីបង្កើននូវបទពិសោធន៍ល្អៗបន្ថែមទៀត ជូនដល់អតិថិជន ព្រមទាំងធ្វើឱ្យពួកគាត់ កាន់តែមានទំនាក់ទំនងយូរអង្វែងជាមួយនឹងក្រុមហ៊ុន។
Listening, Understanding, Delivering មានន័យថា៖
*ផ្តោតទៅលើអតិថិជន ដោយស្វែងយល់នូវតំរូវការរបស់ពួកគាត់ ព្រមទាំងផ្តល់នូវបទពិសោធន៍ប្រកបដោយភាពងាយស្រួល ក្នុងការទទួលបានព័ត៌មាន និងសេវាកម្មផ្សេងៗ។
*ផ្តល់ជូននូវដំណោះស្រាយច្រើនយ៉ាង និងទូលំទូលាយសម្រាប់ការការពារហិរញ្ញវត្ថុ ការថែរក្សាសុខភាព និងសុខុមាលភាព ការសន្សំ និងការចូលនិវត្តន៍។
*បង្កើតការច្នៃប្រឌិតថ្មីៗបន្ថែមទៀត ដែលយល់ពីតំរូវការ និងផ្តល់ភាពងាយស្រួលដល់អតិថិជន។
យុទ្ធនាការ «We DO» នឹងត្រូវបានផ្សព្វផ្សាយនៅក្នុងបណ្តាប្រទេសចំនួន១០ នៅក្នុងទ្វីបអាស៊ី របស់ក្រុមហ៊ុនព្រូដិនសល រួមទាំងប្រទេសកម្ពុជាផងដែរ។ យុទ្ធនាការនេះ ផ្តោតទៅលើមូលបទជាក់លាក់ចំនួន ៣ គឺ ១៖ ការច្នៃប្រឌិត ២៖ ការការពារហិរញ្ញវត្ថុ និង៣៖ សុខភាពរាងកាយ។ ជាសង្ខេប យុទ្ធនាការនេះ គឺជាសក្ខីបណ្ណ ជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីជួយលើកកម្ពស់សុខុមាលភាព និងបង្កើនទ្រព្យសម្បត្តិរបស់អតិថិជន។
ចាប់តាំងពីដំណើរការនៅឆ្នាំ២០១៣មក ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្តេជ្ញាផ្តល់ជូននូវតំរូវការនៃការការពាររបស់ប្រជាពលរដ្ឋខ្មែរ និងជួយធានាឲ្យបាននូវអនាគតហិរញ្ញវត្ថុ រយៈពេលវែងសម្រាប់ពួកគាត់។ ក្រុមហ៊ុនបានចេញបណ្ណសន្យារ៉ាប់រងចំនួនជាង ១៥ម៉ឺនបណ្ណ ដោយក្នុងនោះមានទឹកប្រាក់ការពារ និងសន្សំសរុបប្រមាណ ៣.៥ ពាន់លានដុល្លារ (គិតត្រឹមខែកក្កដាឆ្នាំ ២០១៨) ។ នៅក្នុងឆ្នាំថ្មីនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា នឹងផ្ដោតលើការច្នៃប្រឌិតថ្មីៗ ដែលជាយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្រ្តអាទិភាពរបស់ខ្លួន ក្នុងបំណងបង្កើតសេវាបម្រើដ៏រលូន សម្រាប់អតិថិជនរបស់ខ្លួន ក៏ដូចជាសម្រួលដល់ដំណើរការអាជីវកម្ម របស់ក្រុមហ៊ុនផងដែរ។
«We DO» គឺជាយុទ្ធនាការ ដែលធ្វើឡើងនៅតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនដូចជាប៉ុស្តិ៍ទូរទស្សន៍ ផ្ទាំងប៉ាណូ និងបណ្តាញអ៊ីនធើណិត។
ការផ្សព្វផ្សាយតាមទូរទស្សន៍អាចមើលបានតាមរយៈ វិដេអូខាងក្រោមនេះ៖