Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមនាវីឯក អ៊ុក សីហា ជួបពិភាក្សាការងារជាមួយឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក ក្នុងដំណើរបំពេញទស្សនកិច្ច២ថ្ងៃ នៅកម្ពុជា

16-01-2019 11:36

(ព្រះសីហនុ)៖ ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងមេបញ្ជាការមូលដ្ឋានសមុទ្រ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ បានទទួលជួបសំណេះសំណាលជាមួយលោកបណ្ឌិត ចូសែហ្វ ហ្វែលធឺរ (Joseph H. Felter) ឧបការីរង រដ្ឋមន្រ្តីក្រសួងការពារអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។

សូមជម្រាបថា លោកបណ្ឌិត ចូសែហ្វ ហ្វែលធឺរ មកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ និងបានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ នាថ្ងៃទី១៥ ខែមករា ម្សិលមិញ ដែលជាកិច្ចប្រជុំចង្អៀតមួយដើម្បីពិភាក្សាអំពីនយោបាយយោធាជាលើកទីពីរ នៃប្រទេសទាំងពីរ៕