(ភ្នំពេញ)៖ ណាហ្គាវើលដ៍ សូមគោរពអញ្ជើញពុកម៉ែបងប្អូនទាំងអស់ មកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំមហាលាភ និងរីករាយពិសាម្ហូបចិន មហាសម្បត្តិរសជាតិដើម ទទួលយកកាដូ និងអាំងប៉ាវ និងទស្សនាការសម្តែងសិល្បៈដ៏អស្ចារ្យ ដើម្បីសិរីសួស្តី និងស្វាគមន៍ឆ្នាំកុរ។
ពិធីបុណ្យចូលឆ្នាំចិន គឺជាពេលវេលាដ៏ស័ក្តិសមឥតខ្ចោះ សម្រាប់ការជួបជុំគ្រួសារ នៅភោជនីយដ្ឋានប្រណីតចិន Fortune Palace និង Hall of Golden Chimes នៅណាហ្គាវើលដ៍។ ជួបជុំក្រុមគ្រួសារ សាច់ញាតិ និងអ្នកជាទីស្រឡាញ់របស់អ្នក និងពិសាម្ហូប «អ៊ីសាង» ដែលជាម្ហូបង៉ូវហេង ពិសេសប្រចាំតំបន់អាស៊ីភាគអាគ្នេយ៍ និងផ្តល់លាភសំណាងពេញមួយឆ្នាំ។
អ្នកអាចជ្រើសរើសគ្រឿងផ្សំបន្ថែមជាច្រើន ដូចជាត្រីសាលម៉ុនណ័រវ៉េ លៀសមហាសមុទ្រប៉ាស៊ីហ្វិក ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង ឬបង្កងអូស្ត្រាលីជាលក្ខណៈចានតូច ឬធំ និងអាចពិសានៅក្នុងភោជនីយដ្ឋាន ឬខ្ចប់យកទៅ គេហដ្ឋានក៏បាន។ ភោជនីយដ្ឋានប្រណីតចិនទាំងពីរ ក៏មានផ្តល់ជូននូវម្ហូបបុណ្យចូលឆ្នាំចិនពិសេសផងដែរ តម្លៃចាប់ពី២៣៨ដុល្លារ សម្រាប់៤នាក់ ឬ ៤៨៨ ដុល្លារសម្រាប់១០នាក់។
រីករាយពិសាម្ហូបណែនាំ ដោយមេចុងភៅនៅភោជនីយដ្ឋាន ចិន Hall of Golden Chimes រួមមាន ស៊ុបមាន់ជាមួយយិនស៊ិនអាមេរិក ទាប៉េកាំង និងខជើងជ្រូកជាមួយផ្សិត និងសារាយខ្មៅ ឬអ្នកអាចភ្លក្សម្ហូបមហាសម្បត្តិ ចិន «ពូន ឆយ» ក៏បានដែលមានគ្រឿងសមុទ្រ សាច់ និងបន្លែគុណភាពខ្ពស់។ ជម្រើសមួយទៀត អ្នកអាចមកពិសាអាហារប៊ុហ្វេអន្តរជាតិ ពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea ជាមួយតម្លៃ៨ដុល្លារប៉ុណ្ណោះ សម្រាប់រាល់ អ្នកញ៉ាំទី២។
ប្រសិនបើអ្នកចង់ទិញនំ សម្រាប់ធ្វើជាកាដូ យើងសូមណែនាំឲ្យអ្នកទិញនំម្សៅអង្ករដំណើបចិន តម្លៃ២២ដុល្លារ ដែលមាន៤រសជាតិ រួមមាន៖ រសជាតិស្ករត្នោត ទឹកឃ្មុំ ស្លឹកតើយ និងឆៃថាវស។ អ្នកនឹងទទួលបានកាដូ ជាតុក្កតារូបកូនជ្រូកដ៏ស្អាតមួយ នៅពេលអ្នកចំណាយ៦៨ដុល្លារ ឬច្រើនជាងនេះ នៅក្នុងវិក្កយបត្រមួយ នៅភោជនីយដ្ឋានណាមួយ របស់ណាហ្គាវើលដ៍ ចំណាយយ៉ាងហោចណាស់៥០ដុល្លារ ទៅលើកញ្ចប់ធ្វើដំណើរ កម្សាន្ត ជាមួយក្រុមហ៊ុនទេសចរណ៍ហ្គោលដេន ប៉ាសេច៍ ដេសធីណេសិនរបស់ណាហ្គាវើលដ៍ កក់កញ្ចប់សេវាកម្មស្ប៉ា តម្លៃចាប់ពី៩៨ដុល្លារ ឬទិញកញ្ចប់ស្នាក់នៅ Gold ឬ Silver។
ទេវតាទ្រព្យ និងម៉ាស់ស្កត់ជាច្រើន នឹងដើរនៅក្នុងអាគារណាហ្គាវើលដ៍ និងណាហ្គាទី ២ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង៦ល្ងាច ដើម្បីជូនពរ និងផ្តល់អាំងប៉ាវដល់ភ្ញៀវ និងអតិថិជនរបស់ខ្លួន! ទេវតាទ្រព្យ និងម៉ាស់ស្កត់ទាំងអស់ នឹងចូលរួមផ្តល់ការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិន ជាមួយអ្នកសម្តែងអន្តរជាតិផ្សេងទៀតផងដែរ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង១០យប់ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍។ ពិសេសអ្នកអាចថតរូបជាមួយមនុស្សយន្ត ដ៏ស្រស់ស្អាតជាច្រើន នៅក្នុងអាគារណាហ្គាវើលដ៍ផងដែរ៕
ម្ហូបមហាសម្បត្តិ នៅភោជនីយដ្ឋានឈ្នះពានរង្វាន់ របស់ណាហ្គាវើលដ៍
ទទួលបានតុក្កតារូបកូនជ្រូកឥតគិតថ្លៃ រហូតអស់ពីស្តុក
ណាហ្គាវើលដ៍ ផ្តល់ជូនការសម្តែងសិល្បៈដ៏អស្ចារ្យដោយសេរីសម្រាប់គ្រប់វ័យ
សួស្តីឆ្នាំថ្មីប្រពៃណីចិន ពីណាហ្គាវើលដ៍!