(ភ្នំពេញ)៖ ឱសថស្ថាន «ស្មាតឃែរ» សាខាទី២ បានបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដើម្បីផ្គត់ផ្គង់ឧបករណ៍ និងបរិក្ខារពេទ្យទំនើបៗ និងមានគុណភាព ក្នុងគោលបំណងបម្រើឲ្យតម្រូវរបស់ប្រជាពលរដ្ឋចំពោះបញ្ហាសុខមាភាពប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា ។ ឱសថស្ថាន «ស្មាតឃែរ» សាខាទី២ មានទីតាំងជិតវត្តមហាមន្ត្រី ស្ថិតនៅផ្ទះលេខ៣B ផ្លូវលេខ២៨៤ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក ជា ហុងណា អ្នកចាត់ការទូទៅនៅឱសថស្ថាន «ស្មាតឃែរ» សាខាទី២ បានថ្លែងឲ្យដឹងថា ឱសថស្ថាន «ស្មាតឃែរ» នឹងនាំចូលបរិក្ខារពេទ្យគ្រប់ប្រភេទពីបណ្តាប្រទេសជាច្រើន ដូចជា សហគមន៍អឺរ៉ុប អាមេរិក កាណាដា កូរ៉េ តៃវ៉ាន់ ឥណ្ឌា ចិន និងប្រទេសផ្សេងៗទៀត ប្រកបដោយគុណភាពខ្ពស់ ដើម្បីបំរើតម្រូវការអតិថិជន ចំពោះសុខមាភាព តាមរយៈឧបករណ៍ទំនើបៗ ដែលមានគុណភាពខ្ពស់ សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ។
ក្នុងពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ និងមានរៀបចំនូវពិធីសូត្រមន្តចម្រើនព្រះបរិត្តសូត្រ ប្រោសព្រំ សិរីសួស្តីផងដែរ។
លោក ជា ហុងណា បានបន្តថា សព្វថ្ងៃនេះក្រុមហ៊ុន បានពង្រីកទីផ្សារទៅតាមបណ្តាខេត្ត ក្រុងទូទាំងប្រទេស ហើយមានទីតាំងធំចំនួន ២ ដែលឱសថស្ថានស្មាតឃែរ ទី១ ផ្តើមអាជីវកម្មតាំងពីខែតុលា ឆ្នាំ២០១៤ និងឱសថស្ថាន ស្មាតឃែរ សាខាទី២នេះ ចាប់ផ្តើមអាជីវកម្ម ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩តទៅ។ ឱសថស្ថាន «ស្មាតឃែរ» សាខាទី២ គឺគ្រប់គ្រងដោយកញ្ញា ជា ធានរ៉ាស៊ី ។
ជាមួយគ្នានេះ លោក ជា ហុងណា បានលើកឡើងថា ភាពជោគជ័យ នៃឱសថស្ថាននេះគឺក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កំពុងតែបោះជំហ៊ានរីកចម្រើនយ៉ាងឆាប់រហ័ស ដែលប្រជាជនយើងទទួលចំណូលមធ្យម កម្រិតទាប ក្នុងឆ្នាំ២០១៨ និងទទួលបានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០២៥ នេះសរបញ្ជាក់ឲ្យឃើញថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍគួរឲ្យមោទនភាព ។
ទន្ទឹមនឹងនេះ វិស័យឯកជនក៏មានកាលានុវត្តភាព ពង្រីងវិសាលនៃអាជីវកម្មខ្លួន ហើយឱសថស្ថានស្មាតឃែរ ក៏មានឱកាសពង្រីកសាខា អាជីវកម្មរបស់ខ្លួន នាពេលនេះ និងសូមការគាំទ្រពីភ្ញៀវកិត្តិយស ក៏ដូចជាអតិថិជន និងប្រជាពលរដ្ឋទាំងអស់ផងដែរនូវសេវាកម្មរបស់ ឱសថស្ថានស្មាតឃែរសាខាទី២នេះ ។
បន្ថែមពីលើនេះ កញ្ញា ជា ធានរ៉ាស៊ី ប្រធានគ្រប់គ្រងឱសថស្ថាន «ស្មាតឃែរ» សាខាទី២ បានឲ្យដឹងថា ឱសថស្ថានស្មាតឃែរសាខាទី២ មាន បរិក្ខារសម្រាប់ផ្គត់ផ្គង់ ប្រមាណជាង៣,០០០ប្រភេទ ក្នុងនោះមានដូចជា ម៉ាស៊ីនវាស់ជាតិស្ក ឧបករណ៍អបឆ្អឹងនៅពេលមានគ្រោះថ្នាក់បាក់ឆ្អឹង, កែវពិសោធន៍, សម្ភារៈវះកាត់, អ៊ុកស៊ីសែន, ស្រោមដៃ និងឧបករណ៍បរិក្ខារពេទ្យជាច្រើនប្រភេទទៀត៕